ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ អ្នកស្រី ទី កូឡាប ដែលជាអាជីវករនៅមុខប្រាសាទអង្គរវត្ត បានស្ម័គ្រចិត្តរុះរេីភោជនីយដ្ឋានរបស់ខ្លួននៅមុខប្រាសាទអង្គរវត្ត ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដេីម្បីបន្តដាំដេីមឈេីប្រណិត រៀបចំសួនច្បារ និងសាងសង់កន្លែងបដិសណ្ឋារកិច្ចនិងសេវាកម្មទេសចរណ៍កម្រិតអន្តរជាតិ ដែលមានបរិស្ថានស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយល្អ។
ក្នុងឱកាសនោះ លោក យិត ចាន់ដារដ្ឋ អគ្គនាយករង សូមអំពាវនាវដល់បងប្អូនអាជីវករផ្សេងទៀតនៅមុខប្រាសាទអង្គរវត្តឱ្យស្ម័គ្រចិត្តរុះរេីតូបលក់ដូរខ្លួន ដេីម្បីចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍មុខប្រាសាទអង្គរវត្តឱ្យបានទាន់ពេលវេលា សម្រាប់ជាប្រយោជន៍រួម៕ដោយ៖ស សម