ខេត្តតាកែវ៖ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីវេលាម៉ោង ១៤និង២០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនយុត្តិធម៌នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញាជួញដូរសារធាតុញៀននៅចំណុចភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រឿន ហ៊ួត ភេទ ប្រុស អាយុ ១១ឆ្នាំ (អនីតិជន) ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុ។
ចំពោះវត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមសថ្លាចំនួន៤៥កញ្ងប់ ទម្ងន់៣០.៤២ក្រាមសង្ស័យជាថ្នាំញៀន(ថ្លឹងទាំងថង់) ពេលធ្វើតេស្តរួចទើបដឹងថាជាប្រភេទមេតំហ្វេតាមីន ICC ម៉ាទឹកកក, សម្ភារវេចខ្ចប់មួយចំនួន, ទូរស័ព្ទ១គ្រឿង(Nចុចពិល)។
ដោយសារតែជនសង្ស័យជាអនីតិជន ទើបសមត្ថកិច្ចឱ្យអាណាព្យាបាលមកទទួលយកទៅលំនៅឋានដើម្បីអប់រំបន្ត ហើយបញ្ជូនសំណុំរឿងទៅសាលាដំបូងតាមនិីតិវិធី៕សសម