ភ្នំពេញ ៖ តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុថ្មីៗកន្លងមកនេះ ក្រុមអ្នកព្យាកក្រសួងធនធានទឹក និងឧតុនិយមបានរកឃេីញថា ខ្យល់មូសុងន៏រតីមានឥទ្ធិពលបង្គួរបក់មកលើកម្ពុជា ។ នេះបេីយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖ ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០នេះ ។
ផ្អែកតាមការប្រែប្រួលអាកាសធាតុខាងលេីនេះ ក្រុមអ្នកព្យាកក្រសួងធនធានបា នបញ្ជាក់ថា ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅតាមតំបន់វាលទំនាបកណ្តាលនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះនៃវាលទំនាបភាគពាយ័ព្យ និងភាគកណ្ដុាល នឹងអាចមានភ្លៀងធ្លាក់ច្រើន និងតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងពីខ្សោយនៅមធ្យម រីឯតំបន់មាត់សមុទ្រវិញនឹងអាចមានភ្លៀងពីតិចទៅបង្គួរ ។
ក្រុមអ្នកព្យាកក្រសួងធនធានទឹកនិងឧតុនិយមនៅតែបន្តណែនាំដល់សាធារណជនប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ
រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចបន្តកើតមាន ជាពិសេសតំបន់វាលទំនាប តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៕ ដោយ ៖ សុខខេមរា
សូមអានសេចក្តីជូនដំណឹងក្រសួងធនធានទឹកនិងឧតុនិយមដូចខាងក្រោមនេះ