អង់គ្លេស៖ ក្របខ័ណ្ឌ Premier League បានផ្តល់សិទ្ធិដល់ក្លឹបក្នុងការប្រកួតមិត្តភាពដោយមានការរឹតត្បិតយ៉ាងតឹងរឹងមុនពេលចាប់ផ្តើមប្រកួតលីគកំពូលនេះឡើងវិញនៅថ្ងៃទី១៧ ខែមិថុនាខាងមុខ។ នេះបើតាម BBC Sport ចេញផ្សាយនៅថ្ងៃពុធនេះ។
ក្រុមជើងហោះហើរកំពូលៗបានធ្វើការស្នើសុំដើម្បីប្រឈមមុខនឹងក្រុមផ្សេងទៀតក្នុងការរៀបចំសម្រាប់ការវិលត្រឡប់របស់លីគដែលត្រូវបានទទួលយកក្នុងការដឹកកីឡាករ និងបុគ្គលិកដើម្បីអាចទៅប្រកួតនៅកីឡដ្ឋានណាមួយបាន។
ក្រុមហង្សក្រហម Liverpool បានរៀបចំការប្រកួតចំនួន១១លើកក្នុងការហ្វឹកហាត់នៅឯកីឡដ្ឋាន Anfield កាលពីថ្ងៃចន្ទ។ ការប្រកួតមិត្តភាពអាចលេងបានទាំងនៅពហុកីឡដ្ឋានផ្ទាល់ ឬកន្លែងហ្វឹកហាត់បាន។
ទោះយ៉ាងណាក៏ដោយក្របខ័ណ្ឌ Premier League បានបញ្ជាក់ពីលក្ខខណ្ឌមួយចំនួនដូចជាការធ្វើតេស្តអវិជ្ជមាន Covid-19 ទៅលើកីឡាករដែលត្រូវប្រកួតទើបអាចមានសិទ្ធិចូលរួមប្រកួតបាន។ វិធានការនានាត្រូវបានបង្កើតឡើងដើម្បីធានាឱ្យបាននូវអនាម័យនិងវិធានការដាក់នៅដាច់ដោយឡែកដែលត្រូវបានអនុវត្តដែលរួមមាន៖
១. ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរលើសពី៩០នាទី ហើយត្រូវបានត្រួតពិនិត្យជាមុនប្រសិនបើចង់បន្តដំណើរទៅមុខទៀត។
២. កីឡាករទាំងអស់ត្រូវតែធ្វើដំណើរនៅក្នុងឡានផ្ទាល់ខ្លួនរបស់ពួកគេ ។
៣. មិនមានអាជ្ញាកណ្តាលជាផ្លូវការណាម្នាក់ឡើយនៅពេលប្រកួត ដោយមានតែសមាជិកនៃក្រុមគ្រូបង្វឹកទទួលបន្ទុកជាអ្នកកាត់សេចក្តី។
៤. វាយតំលៃហានិភ័យនៃពហុកីឡដ្ឋាន/កន្លែងហ្វឹកហាត់មុនពេលការប្រកួត ៕ដោយ៖ភារៈ