ព័ត៌មានទាន់ហេតុការណ៍៖

បេីកវគ្កបណ្តុះបណ្តាលមុខវិជ្ជាឋានលេខា និងការងារសេនាធិការផែនទី វគ្គទី២ ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងមោទ នភាពនិងកោតសរសេីរចំពោះថ្នាក់ដឹកនាំនាយកដ្ឋានភូមិសាស្ត្រ យោធាចារ្យ កម្មសិក្សាការីទាំងអស់ដែលបានចូលរួមក្នុងពិធីបេីកវគ្កបណ្តុះបណ្តាលមុខវិជ្ជាឋានលេខា និងការងារសេនាធិការផែនទី វគ្គទី២ ឆ្នាំ២០២០ ប្រកបដោយទឹកមុខរីករាយ ។                                                                នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត ថ្លែងដូច្នេះក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលមុខវិជ្ជាឋានលេខានិងការងារសេនាធិការនៅសាលាជំនាញ ហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រយោធា ស្ថិតក្នុងភូមិ ព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯក ទេព ចំរេីន អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ នាយក នាយកដ្ឋានភូមិសាស្រ្ត  បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៩មក យេីងបានប្រែ ក្លាយវគ្គបំប៉នរយៈពេលខ្លី ៣ខែ ឱ្យទៅជាវគ្គបណ្តុះបណ្តាលថ្នាក់បឋម ឋានលេខា រយៈពេល៩ខែស្មេីនឹង២៧០ថ្ងៃ ចាប់ពីថ្ងៃទី៣ខែមិថុនាតទៅក្នុងទិសដៅ អភិវឌ្ឍន៍ធនធានមនុស្សដូចខាងក្រោម៖

១-បណ្តុះបណ្តាលជំនាញផែនទីថ្នាក់បឋមក្នុងប្រទេសឆ្លេីយតបនឹងការរីកចម្រេីនរបស់កងយោធពលខេមរភូមិន្ន(ខ.ភ.ម)។ 

២-លេីកកម្ពស់សមត្ថភាពនាយទាហាន លេីជំនាញភូមិសាស្រ្ត ផែនទីឱ្យបានល្អ ។

៣-ចេះបច្ចេកទេសធ្វេីព្រំដែនជាមួយប្រទេសជិតខាង។       

៤-ចូលរួមក្នុងកម្មវិធីកំណែទម្រង់(ខ.ភ.ម) របស់រាជរដ្ឋាភិបាល។ វគ្គសិក្សាមានកម្មសិក្សាការីសរុប ៧០នាក់ មកពី២៦ កងឯកភាព  ។  បន្ទាប់មកតំណាងកម្មសិក្សាការីម្នាក់ បានឡេីងប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងរៀនសូត្រឱ្យទទួលបានលទ្ធផលល្អនាពេលបញ្ចប់វគ្គផងដែរ៕ដោយ៖សុខដុម


ចែករំលែក៖