ព័ត៌មានទាន់ហេតុការណ៍៖

យុវតីម្នាក់តូចចិត្តខ្លួនមានជំងឺប្រចាំកាយសម្រេចចិត្តចង.កសម្លាប់ខ្លួនក្នុងបន្ទប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវតីម្នាក់មានជំងឺប្រចាំកាយ (ឈឺ ក្បាលរ៉ាំរ៉ៃ) បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយធ្វើអត្តឃាត ចង.កសម្លាប់ខ្លួនក្នុងបន្ទប់ នឹងខ្សែគោទៅនឹងធ្នឹមផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ០៣  ខែមិថុនា  ឆ្នាំ ២០២០ នៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

  សមត្ថកិច្ចនគរបាលស្រុកកំពង់ស្វាយបានឲ្យដឹងថាសពជនរងគ្រោះឈ្មោះ ខ្វាច ស្រីល័ក្ខ ភេទស្រី អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ សុង ចាន់ថន ត្រូវជាម្តាយរបស់សពបានឲ្យដឹងថាកូនស្រីរបស់គាត់ឈ្មោះ ខ្វាច ស្រីល័ក្ខ បានទៅធ្វើការនៅក្រុងព្រះសីហនុបានជាង ២ឆ្នាំមកហើយ ពេលបុណ្យភ្ជុំ ឬចូលឆ្នាំទើប នាងមកលេងផ្ទះជាធម្មតា។តែនៅក្នុងខែឧសភានេះ កូនរបស់គាត់បានទូរស័ព្ទមកប្រាប់ថានាងចេះតែឈឺក្បាលខ្លាំង គាត់ក៏ប្រាប់ឲ្យកូនគាត់មកផ្ទះវិញ។

ប្រភពដដែលបានឲ្យដឹងទៀតថា រហូតដល់ថ្ងៃទី ០១ខែមិថុនាឆ្នាំ២០២០ គាត់ឃើញកូនត្រឡប់មកផ្ទះវិញ ហើយពេលមកដល់ផ្ទះ កូនគាត់មានសភាពធម្មតាទេ។ នៅថ្ងៃទី០២ខែមិថុនា ២០២០ គាត់បានសួរកូនទៀតពីអាការៈរបស់កូន ប៉ុន្តែនាងប្រាប់ថា នៅតែឈឺក្បាលដដែល។ ពេលនោះគាត់ក៏បាននិយាយជាមួយកូនថាបើឈឺក្បាលមិនបាត់ ចឹង មានតែទៅពេទ្យ កូនគាត់ប្រាប់ថា៖ មិនអីទេម៉ែ រួចហើយនាំកូនហូបបាយសម្រាកនៅលើផ្ទះមានគ្នាបីនាក់ (ឪពុក ម្តាយ និងកូនស្រី) រហូត ដល់ម៉ោង៤ និង ទៀបភ្លឺថ្ងៃទី០៣ខែមិថុនា២០២០ គាត់បានចុះទៅបោក ខោអាវនៅឯដី ហើយប្តីក្រោកមើលទូរទស្សន៍ ពេលនោះកូនស្រីគាត់ដើរចូលបន្ទប់។ មួយសន្ទុះ ប្តីគាត់ចុះមកដីមើលគោ គាត់ក៏ស្រែក ហៅកូនមួយម៉ាត់ ពីរម៉ាត់ ហើយមិនឮកូនឆ្លើយ គាត់ក៏ឡើងទៅ លើផ្ទះវិញ ឃើញកូន ស្រីចង.ក នឹងខ្សែគោទៅនឹងធ្នឹមផ្ទះក្នុងបន្ទប់ដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសពពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ជាអំពើឃាតកម្មឡើយ មានតែស្លាកស្នាមរលាត់ជាប់ជុំវិញ.ក ដែលជាស្លាកស្នាមចំណងខ្សែគោ រួចសន្និដ្ឋានថាជនរងគ្រោះបានចង.កនឹងខ្សែគោធ្វើអត្តឃាតសម្លាប់ខ្លួនឯងប្រាកដមែនដោយមូលហេតុ មានជំងឺប្រចាំកាយ ឈឺ ក្បាលរ៉ាំរ៉ៃ។បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ប្រាថ្នា


ចែករំលែក៖