ភ្នំពេញ៖ នាថ្ងៃទី០៣ ខែមិថុនា នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានមធ្យោបាយសរុបចំនួន ១,១៧១គ្រឿង ល្មើសច្បាប់ ក្នុងនោះមានម៉ូតូ ចំនួន ៨៧៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។
បើតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា៖ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានមធ្យោបាយសរុបចំនួន១,១៧១គ្រឿង ល្មើសច្បាប់ ក្នុងនោះមានម៉ូតូចំនួន ៨៧៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១ ដល់ថ្ងទី៣ ខែមិថុនា ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានមធ្យោបាយសរុបចំនួន ៣,២៥០គ្រឿង ល្មើសច្បាប់ ក្នុងនោះមានម៉ូតូចំនួន ២,៥៦៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។
តាមរបាយការណ៍ដដែលបានវាយតម្លៃរយៈពេល០៣ថ្ងៃ នៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ។ យើងគោរពច្បាប់ចរាចរណ៍ ស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ៕សហការី