ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងអាយុ៦ឆ្នាំម្នាក់ស្លាប់ដោយសារបុរសម្នាក់បើកម៉ូតូបុកហើយគេចខ្លួនបាត់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់អាយុ៦ឆ្នាំ បានបាត់បង់ជីវិតដោយសារតែបុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនមកបុក នៅវេលាម៉ោងង១១និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូពីអូរស្ងួត ទៅសំបួរ ត្រង់ចំណុចភូមិគោកក្តួច ឃុំបន្ទាយនាង ស្រុកមង្គលបុរី ។ 

 កុមារារងគ្រោះឈ្មោះ ណុំ នុ អាយុ៦ឆ្នាំ នៅភូមិគោកក្ដួច ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ 

 នាយរងការិយាល័យចរាចរណ៍ផ្លូវគោកលោក សួន នីប៉ូបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានដើរឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើង ពេលឆ្លងបានផុតដល់ចិញ្ចើមផ្លូវខាងជើងហើយស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-5722 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុក៏បុកក្មេងប្រុសរងគ្រោះពីក្រោយបណ្តាលឲ្យស្លាប់តែម្តង ។

ចំណែកម៉ូតូដួលហើយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ទុកនៅតែម៉ូតូ ពេលនេះនគរបាលកំពុងធ្វើការស្រាវជ្រាវ។ ក្រោយពីកើតហេតុកម្លាំងនគរបាលជំនាញចរាចរណ៍ស្រុក បានចុះដល់កន្លែងកើតហេតុ ហើយក្រោយពីពិនិត្យរួចបានប្រគល់សពក្មេងប្រុសឲ្យឪពុកម្តាយយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរបស់ជនបង្កបទល្មើសបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់មកដោះស្រាយតាមច្បាប់៕ ដោយ៖វណ្ណា


ចែករំលែក៖