ភ្នំពេញ៖ រដ្ឋាភិបាលចិនផ្តល់ជំនួយឥតសំណងជាថ្មីមួយទៀត ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ គិតជាទឹកប្រាក់សរុប ២,៥លានដុល្លាអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។
សូមបញ្ជាក់ថា៖ សំភារទាំងនោះរួមមាន៖
១-កញ្ចប់តេស្តរកវីរុសកូវី១៩ ចំនួន៥០០១៦តេស្ត
២-អាវអៀមគ្រប ចំនួន ៣០០០០អាវ
៣-ម៉ាស N95(Respirator Mask) ចំនួន ៣០០០០ សន្លឹក
៤-ម៉ាស វះកាត់ ចំនួន ១ ៥០០ ០០០ សន្លឹក
៥-វ៉ែនសុវត្ថិភាព ចំនួន ៣០០០០ វ៉ែនតា
៦-ទែរម៉ូម៉ែត្រ អិនហ្រ្វារ៉េត ចំនួន ២០០។ សំភារទាំងនេះគិតជាទឹកប្រាក់ ចំនួន ២,៥ លានដុល្លារសហរដ្ឋអាមេរិក ៕
ដោយ៖សុខ ខេមរា