ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញកូនទន្សោង១ក្បាលងាប់ នៅតំបន់ភ្នំព្រេច

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរវាក់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានធ្វើការចុះល្បាតនៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២០ បានប្រទះឃើញកូនទន្សោង១ក្បាលងាប់នៅត្រង់និយាមកា 690643;1452948 ។

តាមការពិនិត្យឃើញថា កូនទន្សោងនោះដាច់ជើងក្រោយ១ ដោយសារជាប់អន្ទាក់របស់ព្រានព្រៃ។ ក្រុមការងារបានសម្រេចធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែង៕ដោយ៖ ហេង នរិន្រ្ទ


ចែករំលែក៖