ក្លឹបលីកកំពូលអុីតាលី សេះបង្កង់ Juventusកំពុងពិភាក្សាជាមួយក្លឹប Barcelona ចង់ខ្ចីជើងខ្សែបម្រើប្រយុទ្ធ Ousmane Dembele នៅរដូវក្តៅខាងមុខ ។ នេះបើយោងតាមសារព័ត៌មានអេស្ប៉ាញថ្ងៃនេះ។
ប្រភពបន្តថា Juventus កំពុងសម្លឹងរកជម្រើសប្រយុទ្ធបន្ថែមទៀត ដោយសារតែទម្រង់លេងធ្លាក់ចុះរបស់កីឡាករ Juan Cuadrado និងកីឡាករ Federico Bernardeschi ស្ថិតនៅក្រៅជម្រើសលោក Maurizio Sarri។ ដូច្នេះហើយទើបចង់ខ្ចីជើងកីឡាករ Dembeleនេះមុនពេលសម្រេចចិត្តទិញផ្តាច់ ឬក៏យ៉ាងណា។
សូមបញ្ជាក់ថា ខ្សែបម្រើប្រយុទ្ធ Ousmane Dembele តែងតែមានបញ្ហារបួសញឹកញាប់ចាប់តាំងពីផ្ទេរពី Borussia Dortmund កាលពីឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន៩៧លានផោន ហើយ Barcelona ពេលនេះក៏ចង់លក់គេចេញដែរ ៕ដោយ៖ភារៈ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច