ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញយានយន្តល្មើសសរុបចំនួន ១,៤៩៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១,១៤៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១ ដល់ថ្ងទី៤ ខែមិថុនា ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៤,៧៤៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៣,៧១៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ននៅទូទាំងប្រទេសផងដែរ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល០៤ថ្ងៃ នៃខែមិថុនាឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕ដោយ៖ប្រាថ្នា