យោងតាមការចេញផ្សាយរបស់សារព័ត៌មាន China Daily បានឲ្យដឹងថា សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានចូលរួមក្នុងក្រុមសម្ព័ន្ធកីឡា និងកីឡាករជុំវិញពិភពលោកដើម្បីបង្ហាញពីសាមគ្គីភាពចំពេលមានការខឹងសម្បាចំពោះមរណភាពរបស់បុរសស្បែកខ្មៅលោក George Floyd ត្រូវបានសម្លាប់ដោយប៉ូលិសនៅសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍មួយរបស់ស្ថាប័នបាល់ទាត់ពិភពលោកបានឲ្យដឹងថា FIFAយល់យ៉ាងច្បាស់ ពីជម្រៅនៃអារម្មណ៍ និងកង្វល់ត្រូវបានបង្ហាញ ដោយកីឡាករបាល់ទាត់ជាច្រើន ដោយផ្អែកលើស្ថានភាព សោកនាដកម្មករណីស្លាប់លោក George Floyd ។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ការអនុវត្តច្បាប់នៃការប្រកួតគឺជាទំនួលខុសត្រូវ របស់អ្នករៀបចំការប្រកួត ប៉ុន្តែនៅក្នុងលីគប្រទេសនីមួយៗគួរតែប្រើគំនិតទូទៅ ហើយត្រូវពិចារណាលើបរិបទជុំវិញព្រឹត្តិការណ៍ដូចជារើសអើងពណ៌សម្បុរជាដើមគួរតែមិនមានទាល់តែសោះក្នុងវិស័យបាល់ទាត់៕
ដោយ៖ភារៈ