ពលរដ្ឋអាមេរិក រាប់សិបពាន់នាក់ទាំងជនជាតិស្បែកស ស្បែកខ្មៅ ក្មេងចាស់ គ្រប់វណ្ណៈទាំងអស់បានដង្ហែរក្បួនបាតុកម្ម ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ប្រឆាំងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់បុរសជនជាតិស្បែកខ្មៅGeorge Floyd។
សារព័ត៌មាន AP បានផ្សាយថា បាតុកម្ម កើតឡើងនៅថ្ងៃទី៧ ខែមិថុនា (ពេលវេលានៅកម្ពុជា) ដោយសន្តិវិធី។ពលរដ្ឋបានដង្ហែរក្បួនធ្វើដំណើរតាមផ្លូវ ដោយមិនមានហិង្សាណាមួយកើតឡើងនោះឡើយ ។ មកទល់ពេលនេះគឺ១២ថ្ងៃហើយដែលមានបាតុកម្មកើតឡើង គ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក ហើយក្លាយទៅជាបាតុកម្មហិង្សាទៀតផង។ ប៉ុន្តែនៅថ្ងៃនេះបាតុកម្មបានដង្ហែរក្បួន យ៉ាងល្អដោយមិនមានអំពើហិង្សាណាមួយកើតឡើងនោះឡើយ។
សញ្ញានៃការធ្វើបាតុកម្មនៅក្នុងទឹកដីអាមេរិក នៅមិនទាន់ថយចុះនៅឡើយ ហើយបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកបាតុកម្មដែលបង្កឲ្យមានអំពើហិង្សាក៏បានថយចុះផងដែរ ។ គោលដៅរបស់ពលរដ្ឋអាមេរិក គឺទាមទាយុត្តិធម៌ដល់George Floyd ស្លាប់ដោយសារតែប៉ូលិសអាមេរិកយកជង្គង់សង្កត់ក ជិត៩នាទីទើបស្លាប់។
ខាងក្រោមនេះជាទិដ្ឋភាពបាតុកម្មនៅអាមេរិក នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០៖