លីគកំពូលអុីតាលី Serie A បានប្រកាសថា ក្លឹបទាំងអស់ ក្នុងពេលដែលត្រូវត្រឡប់ មករកការប្រកួតឡើងវិញ ចាំបាច់ត្រូវប្រើប្រាស់ កីឡាករបម្រុង ចំនួន៥នាក់ ក្នុងមួយប្រកួត។ សេចក្តីប្រកាសនេះគឺធ្វើដូចនៅលីគកំពូលអង់គ្លេសដែរ។
គណកម្មការបាល់ទាត់ ពិភពលោក បានធ្វើការសម្រេចចិត្ត ក្នុងការផ្តល់សិទ្ធិនេះ ជូនទៅដល់ Serie A ដើម្បីអនុវត្តកិច្ចការងារនេះបន្ត ខណៈដែលគោលការណ៍នេះ ត្រូវបានកែសម្រួលរួចហើយ កាលពីខែមុន ប៉ុន្តែក្លឹបទាំងអស់ នឹងមានឱកាសសម្រាប់ការដោះដូរ ចំនួនតែ៣លើកប៉ុណ្ណោះ ក្នុងមួយប្រកួត។
Serie A ក៏ធ្លាប់បានប្រកាសរួចហើយថា រដូវកាលរបស់ខ្លួន នឹងវិលត្រឡប់វិញ នៅថ្ងៃទី២០ ខែមិថុនាខាងមុខ ។ ក្នុងនោះរាល់គោលកាណ៍ថ្មី ដែលត្រូវបានបន្ថែម នឹងត្រូវប្រើប្រាស់នៅលីគទីពីរគឺ Serie B ដូចគ្នា ៕ដោយ៖ភារៈ