នៅក្នុងបាតុកម្ម Black Lives Matter ប្រឆាំងនិងការរើសអើងជាតិសាសន៍ នៅទីក្រុងឡុងដុងប្រទេសអង់គ្លេស ដោយមានការចូលរួមជាច្រើនពីក្រុមតារាល្បីៗ នៅលើពិភពលោក ក្នុងនោះមានទាំងនាងMadonna ផងដែរ បើទោះបីនាងមានរបួសជង្គង់ក្តី ។
ក្រុមបាតុករប្រឆាំងការរើសអើងជាតិសាសន៍ Black Lives Matter មានពលរដ្ឋចូលរួមជាច្រើន ហើយអ្វីដែលគួឲ្យភ្ញាក់ផ្អើលនោះគឺវត្តមានរបស់តារាចំរៀងដ៏ល្បីល្បាញគឺនាង ម៉ាដូណា ។ តារាចំរៀងរូបនេះបានបង្ហាញពីសាមគ្គីភាព ក្រោយការស្លាប់របស់ជនជាតិស្បែកខ្មៅ George Floyd ដោយស្នាដៃប៉ូលិសអាមេរិក។
នៅក្នុងឃ្លីបវីដេអូ នាងម៉ាដូណា បានបង្ហាញថាគ្មានយុត្តិធម៌គឺគ្មានសន្តិភាពនោះឡើយ។ នាង ម៉ាដូណាមានរបួសជង្គង់ ប៉ុន្តែក៏នៅតែខិតខំចូលរួមក្នុងមហាបាតុកម្មនោះដែរ។ នៅក្នុងឃ្លីបវីដេអូ នាងបានអនុញ្ញាតិឲ្យអ្នកគាំទ្រម្នាក់អោបនាង បើទោះបីមានការឆ្លងរាលដាលកូវីដ-១៩ ហើយ ត្រូវនៅគម្លាតពីគ្នាក្តី។
កាលពីថ្ងៃទី៦ ខែមិថុនា ពលរដ្ឋរាប់ពាន់នាក់នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេសបាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងការរើសអើងជាតិសាសន៍ ។ មន្ត្រីរដ្ឋាភិបាលអង់គ្លេសបានអំពាវនាវដល់ពលរដ្ឋ មិនត្រូវប្រមូលផ្តុំគ្នានោះឡើយដើម្បីបញ្ជៀសការឆ្លងរាលដាលកូវីដ-១៩៕