ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៥នាក់ត្រូវកងរាជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការពាក់ព័ន្ធករណីរក្សាទុកនឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ជនសង្ស័យ៥នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀង  បានបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក​នឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកថ្ងៃទី៨  ខែមិថុនា​​  ឆ្នាំ២០២០។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថាជនសង្ស័យមានទី១.ឈ្មោះនាង  វិច្ចរ៉ា អាយុ ២៨ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
ទី២មានឈ្មោះ ញឿង សុជាតិ  អាយុ ២៣ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ទី៣មានឈ្មោះ ប្រាក់ ដុក   អាយុ ៣០ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
ទី៤មានឈ្មោះ ឈឿន ភារ័ត្ន  អាយុ ២៦ ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំ នៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង
និងទី៥មានឈ្មោះ ប្រាក់ វុធ   អាយុ ៣៦ ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពបន្តថា កាលពីវេលាម៉ោង ៣និង៥នាទីរសៀល នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០  ដោយមានការសម្របសម្រួលដោយលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងក្រោមបញ្ជាផ្ទាល់ពីលោកសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្ទ្រា និង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះចាប់ករណីរក្សាទុក​ នឹងជួញដូដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំណុចឡសត្វឃាត ស្ថិតនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងវត្ថុតាងចាប់យករួមមាន ៖ម្សៅក្រាមពណ៌សថ្លា ចំនួន ៤០ កញ្ចប់(ធំចំនួន ០២ កញ្ចប់)កាំភ្លើងកែច្នៃ ចំនួន ១០ដើម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០២ គ្រឿងដាវសាំម៉ូរ៉ៃ ចំនួន ០២ ដើម
ទូសព្ទដៃចំនួន ០៥ គ្រឿងនិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ផងដែរ៕ យឹម សុថាន


ចែករំលែក៖