ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ២គ្រឿងបុកគ្នា បណ្ដាលឲ្យរថយន្ដម្ខាងរេចង្កូតធ្លាក់ផ្លូវក្រឡាប់អូសជាច្រើនម៉ែត្រ

ចែករំលែក៖

ភ្នំពេញ ៖​ រថយន្ដព្រូសមួយគ្រឿងបានរេចង្កូតបុកជាមួយរថយន្ដដឹកអេតចាយមួយគ្រឿងទៀត​ បណ្ដាលឲ្យធ្លាក់ផ្លូវក្រឡាប់អូសជាច្រើនម៉ែត្ររងការខូចខាតយ៉ាងដំណំ​ ហើយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង២០នាទីយប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​៖ មុនពេលកើតហតុឃើញរថយន្ដដឹកអេតចាយមួយគ្រឿងក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-1657 ដែលបានធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម។
លុះមកដល់ចំនុចកើតហេតុក៏មានរថយន្ដមួយទៀតម៉ាកព្រូសពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2AK-9270 ធ្វើដំណើរពីត្បូងមកជើងបញ្ច្រាស់ផ្លូវគ្នាក្នុងល្បឿនលឿន ដោយខណៈនោះមេឃភ្លៀងហើយផ្លូវក៏រអិល ទៅបុកនិងរថយន្ដដឹកអេតចាយរេចង្កូតធ្លាក់ផ្លូវអូសក្រឡាប់ជាច្រើនម៉ែត្របណ្ដាលឲ្យខូចខាតរថយន្ដស្ទើរតែមួយចំហៀង ចំពោះករណីខាងលើនេះគ្មានអ្នករងរបួសឡើយ។

​ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចក៏បានមកដល់ចំនុចកើតហេតុនិងឲ្យភាគីទាំង២ដោះស្រាយគ្នាដែរ​ តែខាងរថយន្ដដឹកអេតចាយទារសំណងមិនត្រូវគ្នាជាមួយនិងភាគីរថយន្ដព្រូស ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ភារ៉ា ដង្កោ


ចែករំលែក៖