ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចម្រុះពន្យារពេល ចុះត្រួតពិនិត្យទីតាំងផលិតចែកចាយស្រាថ្នាំចិនសែយីហោ” តាំងគួយ “ដែលពុលស្លាប់និងរបួសនៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងផលិត និងចែកចាយស្រាចិនសែយីហោតាំងគួយដែលបង្កឲ្យពុលមនុស្សស្លាប់ និងរបួសជាច្រើននាក់នៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានសមត្ថកិច្ចចម្រុះចុះឡោមព័ទ្ធ កាលពីវេលា ៩ព្រឹក ថ្ងៃទី១១ខែ មិថុនាឆ្នាំ ២០២០ នៅចំណុច ផ្ទះមួយកន្លែង ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា តែដោយសារតែម្ចាស់ហាងរត់គេចខ្លួនទើបកម្លាំងសមត្ថកិច្ចមិនទាន់បានចូលឆែកឆេរ តែកម្លាំងចម្រុះនិងលើកថ្ងៃឆែកឆេរនៅថ្ងៃទី១២ស្អែកនេះ

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ង៉ែត ចេក អគ្គនាយករងនៃ  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម និងមានការចូលរួមសហការពីនគរបាលនិងអាជ្ញាធរមូលដ្ឋានផងដែរ

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ម្ចាស់សិប្បកម្មខាងលើនេះ

ឈ្មោះ ខ្វៅ សុវណ្ណ ភេទប្រុស អាយុប្រមាណ៧០ឆ្នាំ និងប្រពន្ធឈ្មោះងន ចាគា អាយុ៦០ឆ្នាំ បានចាក់សោរបិទផ្ទះបំផ្លាញវត្តុតាងគេចបាត់រយៈពេល២ថ្ងៃមកហើយ បន្ទាប់ពីធ្វើការឡោមព័ទ្ធរហូតដល់៤និង៥០នាទីរសៀលសមត្ថកិច្ចមិនបានឆែកឆេរនោះទេ ដោយពន្យារគឺគ្រាន់តែដកហូតសំបកដបនិងធុងផលិតចំណុះប្រមាណ១ពាន់លីត ដែលម្ចាស់យកទៅប្លុងចោលតែប៉ុណ្ណោះ។

តាមការស្រាវជ្រាវមុនដំបូងម្ចាស់បានទិញអាល់កុលនៅក្រុមហ៊ុនSKD ដែលជាអាល់កុលមានស្តង់ដាយកមកផ្សំ ។ប៉ុន្តែដោយសារតែអាល់កុលឡើងថ្លៃក៏ទៅទិញអាល់កុលកន្លែងផ្សេងជាអាល់កុលក្លែងក្លាយធ្វើពីមេតាណុល ដែលជាហេតុបណ្តាលឲ្យពុលតែម្តង។

ប្រភពបន្តថា សមត្ថកិច្ចចម្រុះបានធ្វើការឡោមព័ទ្ធទីតាំងនោះតាំងពីព្រឹក  ហើយទំនងជាម្ចាស់ដឹងខ្លួនមុន បានចាក់សោ រត់គេចបាត់ ទើបសមត្ថកិច្ចពន្យារពេលរងចាំមានដីការចុះកាត់សោទ្វារ ដើម្បីបើកប្រតិបត្តិការឆែកឆេរតែម្តង មុនពេលត្រៀមឆែកឆេរមន្ត្រីជំនាញនិងសមត្ថកិច្ចបានរកឃើញសំដបស្រាថ្នាំខាងលើនិងធុងសម្រាប់ផលិតដែលម្ចាស់យកទៅបោះចោលក្នុងព្រៃនិងកៀនរបងដីឡូតិ៍ទុកចោលខាងជើងផ្លូវជាតិលេខ៦ ដើម្បីបំផ្លាញភស្តុតាង

បើតាមមន្ត្រីជំនាញ បានឲ្យដឹងថា ទាក់ទិនការស្លាប់នេះ មន្ត្រីនៃ  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម បានចុះទៅតាមខេត្តដើម្បីយកស្រាថ្នាំមកធ្វើពិសោធន៍ហើយ តែមិនទាន់ដឹងពីលទ្ធផល ចំពោះការស្លាប់នេះមន្ត្រីជំនាញមានការសង្ស័យថា ម្ចាស់បានយកអាល់កុលក្លែងក្លាយ ធ្វើពីមេតាណុលយកមកផលិតស្រាជាហេតុធ្វើពុលអ្នកផឹក ចំណែកអាស្រ័យដ្ឋាន និងលេខទូរស័ព្ទនៅសំបកដប ទើបសមត្ថកិច្ចឈានរកឃើញទីតាំងផលិតនាំយកទៅបោះដុំចែកចាយតាមបណ្តាលខេត្តហើយចុះមកឆែកឆេរតែម្តង ៕ដោយ៖ អឿន ភារ៉ា


ចែករំលែក៖