អន្តរជាតិ៖ អង្គការពាណិជ្ជកម្មពិភពលោកស្ថិតនៅក្នុងដំណាក់កាលអាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេល២៥ឆ្នាំកន្លងមក ដោយសារតែការប្រឈមមុខតានតឹងដាក់គ្នារវាងប្រទេសមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោក ។
ក្នុងពេលដែលស្ថានភាពកូវីដ-១៩ កំពុងតែរាលដាល និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក មិនតែប៉ុណ្ណោះការបោះឆ្នោតអាមេរិកក៏កាន់តែខិតជិត ដូច្នេះការជ្រើសរើសប្រធាន WTO ថ្មីគឺជារឿងចាំបាច់បំផុត។ អគ្គនាយកWTO លោកRoberto Azevedo បានសម្រេចលាលែងចេញពីតំណែង នៅចុងខែសីហា ខាងមុខគឺមុនអាណត្តិ១ឆ្នាំ ដោយសារតែរងសម្ពាធ ពីប្រទេសមហាអំណាច ក្នុងសង្គ្រាមពាណិជ្ជកម្ម។ ការសម្រេចលាលែងចេញពីតំណែងរបស់លោក គឺជាឱកាសដើម្បីឲ្យសហគមន៍អឺរ៉ុប អាមេរិក និងប្រទេសជាសមាជិករបស់អង្គការនេះ រៀបចំជាថ្មីឲ្យមានប្រសិទ្ធភាពជាងមុន។
បណ្តារដ្ឋមន្ត្រី ការបរទេស និងពាណិជ្ជកម្ម របស់អឺរ៉ុប បានអំពាវនាវឲ្យជ្រើសរើសប្រធាន ថ្មីជាបន្ទាន់។ តាមច្បាប់ជ្រើសរើសរបស់ អង្គការ WTO ទាមទារឲ្យ បេក្ខភាពត្រូវមានបទពិសោធខ្ពស់ ក្នុងទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ។ អគ្គនាយកអង្គការ WTO ថ្មី និងមានការកែប្រែស្ថាប័ននេះជាទ្រង់ទ្រាយ និងមានប្រសិទ្ធភាពបំផុត ក្នុងការដឹកនាំ ៕ដោយ៖ធី រីណា