ព័ត៌មានទាន់ហេតុការណ៍៖

សត្វដំរីជាង ១០០ក្បាល​ ត្រូវបានអាជ្ញាធរឥណ្ឌាធ្វើតេស្តរកជំងឺ COVID-19

ចែករំលែក៖

អន្តរជាតិ៖ យ៉ាងហោចណាស់សត្វដំរី ចំនួន១០៣ក្បាល នឹងត្រូវបានធ្វើតេស្ដរក COVID-19 ក៏ជាការពិសោធន៍មួយផងដែរ ខណៈប្រទេសមួយចំនួន ក៏បានធ្វើរឿងនេះទៅលើសត្វព្រៃ និងសត្វចិញ្ចឹមដូចគ្នា ក្នុងនោះមានដូច ឆ្កែ ឆ្មា ខ្លា និងតោជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០នេះដកស្រង់ពីក្រសួងរុក្ខប្រមាញ់ឥណ្ឌានៅក្នុងរដ្ឋ រ៉ាហ្សាស្ថាន(Rajasthan) បានចាប់ផ្ដើមកម្មវិធីវេជ្ជសាស្ត្រមួយរយៈពេល ០៣ថ្ងៃ ដើម្បីធ្វើតេស្តរកវីរុស

បើតាមក្រសួងរុក្ខាប្រមាញ់ឥណ្ឌា នៅក្នុងរដ្ឋ Rajasthan បសុពេទ្យឥណា្ឌមួយក្រុម នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចាប់ផ្ដើមត្រួតពិនិត្យក៏ដូចជាប្រមូលសំណាក សត្វដំរី នៅក្នុងឧទ្យានជាតិមួយស្ថិតនៅជាយទីក្រុង ចៃភើ(Jaipur) នៃរដ្ឋ Rajasthan បសុពេទ្យម្នាក់ឈ្មោះ អាវីន ម៉ាថឺ (Arvind Mathur) បានបញ្ជាក់យ៉ាងខ្លីប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «យើងកំពុងប្រមូលសំណាកពីភ្នែករបស់សត្វដំរី និងឈាមខ្លះរបស់ពួកវាយកទៅធ្វើតេស្ដរក COVID-19»

បសុពេទ្យរូបនេះបានបន្ថែមទៀតថា សត្វមួយចំនួនបានឆ្លងជំងឺ COVID-19 ពីមនុស្ស ប៉ុន្តែមិនទាន់មានក្រុមអ្នកស្រាវជ្រាវណារកឃើញថាសត្វអាចចម្លង COVID-19 ទៅកាន់មនុស្សវិញនោះនៅឡើយទេ៕ដោយ៖ស តារា


ចែករំលែក៖