ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពជំងឺមិនធូរស្បើយ តារាកំប្លែង Mr Queen បន្តដង្ហោយរកជំនួយសង្គ្រោះជីវិត

ចែករំលែក៖

ភ្នំពេញ​៖ ស្ថានភាពជំងឺរបស់ Mr Queen នៅមិនទាន់ធូរស្បើយនៅឡើយខណៈអតីតតារារូបនេះកំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ឬ​ពេទ្យលោកសង្ឃ ហើយរូបលោក​ក៏​ត្រូវការឈាម​៤​សាក់ ដើម្បី​សង្គ្រោះ​ជីវិត​ក្នុង​គ្រាដែល​ស្ថានភាព​ជំងឺ​ដុនដាប​ខ្លាំងនេះ

ថ្មីៗនេះមានសមាគមសិល្បករខ្មែរ និងមិត្តសិល្បៈ និងជាអ្នកដែលធ្លាប់កៀរគរជំនួយជួយដល់តារាកំប្លែងរូបនេះ ក្រោយពីអតីតតារាកំប្លែងភេទទី៣រូបនេះបានបាត់ចំណូល​៣​ឆ្នាំហើយ ក្រោយពីលោកធ្លាក់ខ្លួនឈឺដោយសារជំងឺមហារីក និងរបេង។ តារា​កំប្លែង​រូប​នេះ​បាន​ធ្លាក់​ខ្លួន​រស់នៅ​ក្នុង​បន្ទប់​ជួល​តូច​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ជាមួយ​ម្ដាយ និងប្អូនម្នាក់ ហើយបច្ចុប្បន្នពួកគេកំពុងត្រូវការជំនួយពីសប្បុរសជន

តារាសម្តែង សាយ សៀរ៉ាបានបញ្ជាក់ថា មុននេះលោកបានរៃអង្គាសថវិកាទៅជួយគាត់ឥឡូវ មានតែអំពាវនាវបន្ថែមទៀត ហើយអ្វីដែលគាត់ត្រូវការចាំបាច់ និងបន្ទាន់នៅពេលនេះ គឺឈាម ដែលលោកសង្ឃឹមថានឹងមានសប្បុរសជនជួយគាត់បន្ថែមទៀត

គួរបញ្ជាក់ដែរថាតារាកំប្លែងភេទ​ទី៣ Mr Queen ដែលមានឈ្មោះពិតថា ហួត វឌ្ឍនា ត្រូវបានមហាជនស្គាល់តាមរយៈការតុបតែងខ្លួនប្លែកអមដោយកាយវិការកំប្លែងរបស់លោកតាមបណ្ដាញសង្គមលោក​ក៏​ធ្លាប់ឡើងឆាកតន្ដ្រីធំ​ៗ​លេងកំប្លែងខ្លះដែរ ប៉ុន្ដែ​រយៈ​ពេល​ជាង​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ស្រាប់​តែ​បាត់​មុខ​លោកឈឹងពីសិល្បៈដោយ៖ វឌ្ឍនា


ចែករំលែក៖