ភ្នំពេញ៖ នគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ម្នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវជនបង្កបើកម៉ូតូបុក។
សមត្ថកិច្ចបានលើកឡើងថា៖ ទោះជានឿយហត់ និងប្រឈមនៅបញ្ហាជាច្រើនក្តី ក៏សមត្ថកិច្ចមិនរួញរាឡេីយ ក្នុងការអនុវត្តច្បាប់រឹតបន្តឹងច្បាប់ចរាចរណ៍នេះ ព្រោះការអនុវត្តច្បាប់នេះគឺបានជួយកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ជាច្រេីន ជាពិសេសគឺបានការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។
ជនបង្កដែលបេីកម៉ូតូក្នុងល្បឿនលឿនបុកសមត្ថកិច្ចពេលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅខណ្ឌបឹងកេងកងកាលពីយប់ថ្ងៃទី១២ ហេីយជនបង្កត្រូវបានឃាត់ខ្លួន និងត្រៀមឯកសារដេីម្បីបញ្ជូនទៅតុលាការអនុវត្តបន្តតាមនីតិវិធីច្បាប់។ ប៉ុន្តែលើផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនបានបញ្ជាក់ប្រាប់ពី អត្តសញ្ញាណសមត្ថកិច្ច និងជនបង្កនៅឡើយ។ សូមចូលរួមសហការណ៍គោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ៕ដោយ៖សិលា