ភ្នំពេញ៖ លោកស្រី សន ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាតំណាងលោក ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះសូទិនខេត្តកំពង់ចាមបានដឹកនាំថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានាំយកអំណោយលោក ខៀវ កាញារីទ្ធ និង លោកស្រី រួមមានគ្រឿងឧបភោគបរិភោគ និងបច្ច័យទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តអារាមនានាទូទាំងឃុំល្វេស្រុកកោះសូទិនខេត្តកំពង់ចាម ។
បន្ទាប់មកក្រុមការងារថ្នាក់ជាតិចុះជួយឃុំល្វេក៏បានបែងចែកអំណោយរបស់ លោក ខៀវ កាញារីទ្ធ និងលោកស្រីទៅតាមបណ្ដាភូមិទាំង ១០ទូទាំងឃុំល្វេដែលមានប្រជាពលរដ្ឋក្រីក្រជួបការលំបាក ចំនួន ១៨៨នាក់ផងដែរ៕ប្រភព៖ទទក