ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីប្រព្រឹត្តហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្នោតបានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ករណីប្រើហិង្សាដោយចេតនាដោយយកកាំបិតបុ័ងតោកាប់ទៅលើបុរសម្នាក់ដែលមានសតិមិនគ្រប់ហើយស្រវឹងស្រាដើរចូលផ្ទះគេបណ្ដាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២០ស្ថិតនៅចំ
ណុច ភូមិបុណ្យ ឃ៉ំត្នោត ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះសាំ គៀន អាយុ២៨ឆ្នាំ មានទីលំនៅភូមិ-ឃ៉ំកើតហេតុខាងលើ។

ចំណែកជនរងគ្រោះមានឈ្មោះយិន វណ្ណា អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិឃ៉ំកើតហេតុខាងលើ(ជាមនុស្សមានសតិមិនគ្រប់)។

ប្រភពបន្តថា បុរសរងគ្រោះរបួសដាច់ម្រាមកូនដៃនិងនិងឆូតពោះផ្នែកខាងឆ្វេងត្រូវដឹកយកទៅសង្គ្រោះនៅ
មណ្ឌលសុខភាពឃ៉ំត្នោត។

បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនភ្លាមៗ ប៉ុន្តែក្រោយមកត្រូវសមត្ថកិច្ចឃាត់ខ្លួនបានពាក់កណ្ដាលផ្លូវបញ្ជូនមកកាន់ប៉ុស្ត៏រដ្ឋបាលឃុំដើម្បីសាកសួរនិងចាត់ការតាមច្បាប់។

ប្រភពបន្តថា ជនរងគ្រោះត្រូវបានក្រុមគ្រួសារអះអាងថាជាមនុស្សមានសតិមិនគ្រប់ ខណៈផឹកស្រាស្រវឹងហើយក៏បានដើរចូលផ្ទះរបស់ជនសង្ស័យទាំងយប់ធ្វើជនសង្ស័យខឹងក៏កាប់ឱ្យរបួសធ្ងន់តែម្តង៕យឹម សុថាន


ចែករំលែក៖