ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលទើបប្រកាសតែងតាំងជាផ្លូវការ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ធ្វើឡើងក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ជំនួសលោក កែ ប៊ុនខៀង បានថ្លែងថា៖ គោលដៅចំបងដែលយុវជនគណបក្សប្រជាជនគ្រប់ជំនាន់ត្រូវប្រកាន់អោយជាប់គឺ
១. ថែរក្សាអោយបានដាច់ខាតនូវរាល់សមិទ្ធិផលដែលសម្រេចបានដោយគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំកសាងប្រទេស និងដែលមានចូលរួមយ៉ាងសកម្មរបស់យុវជនគណបក្សគ្រប់ជំនាន់។
២. បន្តពង្រឹងនិងពង្រីកសមិទ្ធិផលថ្មីៗរបស់យុវជនគណបក្ស ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុបម្រើជាតិនិងប្រជាជនអោយបានកាន់តែល្អប្រសើរឡើង៕សុខ ខេមរា