ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជាកម្មករម្នាក់ស្លាប់ក្នុងករណីផ្ទុះដុំម្សៅសូដ្យូមក្លូរីដ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារតែផ្ទះម្សៅសូដ្យូម ក្លូរីដ (Sodium Chloride)សម្រាប់បាញ់បញ្ជាឱ្យដេីមមៀនហៅតាង៉ែនផ្លែច្រើន មើលទៅគួរឱ្យតក់ស្លុតនិងសង្វេគជាទីបំផុត។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញ ស្រុករតនមណ្ឌលបានសហការជាមួយកម្លាំងប៉ុស្ថិ៍នគរបាលឃុំត្រែង ចុះទៅពិ
និត្យសាកសពស្ត្រីដែលរងរបួសរួចហើយស្លាប់នោះ។

ករណីផ្ទុះដុំម្សៅសូដ្យូម ក្លូរីដនេះកើតឡើងកាលពីថ្ងៃទី​ ១៣​ ខែ​ មិថុនា​ ឆ្នាំ​២០២០ វេលាម៉ោង១៣និង៣០នាទី​ នៅចំណុចខាងក្រោយរោងចក្រកូហ្វីតស្ថិត​ក្នុង​ភូមិ​តាគ្រក់ ឃុំ​ត្រែង​ ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង ក្នុងចម្ការតាង៉ែនដែលមានម្ចាស់ចម្ការឈ្មោះឈឿង​ ម៉ៅ​ ភេទប្រុស​ អាយុ​៥៦ឆ្នាំ បណ្ដាលឲ្យផ្ទុះម្សៅសូដ្យូមក្លូរីដ(Sodium Chloride)ក្នុងពេលដែលឈ្មោះយាន​ យ៉ា​ ភេទស្រី​ អា​យុ​២៦ឆ្នាំ​ ស្នាក់នៅភូមិតាគ្រក់​ ឃុំត្រែង​ ស្រុករតនមណ្ឌល​ជាកម្មករចម្ការតាង៉ែនស្លាប់តែម្តង ខណៈដែលជនរងគ្រោះយកម្សៅសូដ្យូមក្លូរីដ(Sodium Chloride​)ទៅលាយទឹកសម្រាប់បាញ់បញ្ជាដេីមមៀនហៅតាង៉ែនឱ្យចេញផ្លែ​ ហើយយកមកដាក់ក្នុងធុងជ័រខៀវ រួចហេី​យ​​​​​ក៏បុក។ ក្នុងពេលដែលជនរងគ្រោះកំពុងបុកនោះក៏ស្រាប់តែផ្ទុះឡេីង​បណ្តាលឱ្យជនរងគ្រោះស្លាប់​​​ភ្លាមៗ​នៅ​នឹងកន្លែងតែម្តង។

មូលហេតុអ្នកដាំដេីមមៀនហៅតាង៉ែន​ តែងតែប្រេី​ប្រាស់ថ្នាំបាញ់ដេីមដេីម្បី​បញ្ជាឱ្យចេញផ្លែហេីយថ្នាំដែលបាញ់នេះត្រូវប្រេីប្រាស់ទឹកថ្នាំម្សៅសូដ្យូមក្លូរីដ(Sodium Chloride)ដែល​លាយជា​ល្បាយសម្រាប់បាញ់ ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្តកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណីក្រោយពេលធ្វេីការ​ពិនិត្យរួច​៕ ស សារ៉េត


ចែករំលែក៖