កាលពី៣ឆ្នាំមុន គឺនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ មានគ្រោះអគ្គិភ័យឆាបឆេះអគារខុនដូកម្ពស់២៤ជាន់ សម្លាប់មនុស្សដល់ទៅ៧២នាក់និងរងរបួសជាច្រើននាក់ទៀត។ នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០ គឺគម្រប់៣ឆ្នាំហើយនៃសោកនាដកម្មខាងលើដែលកើតឡើង។
នៅវេលាម៉ោង១៨ ថ្ងៃទី១៤ ខែមិថុនា ព្រះវិហារជាង៨០បានវាយជួង៧២លើក និងគោរពវិញ្ញាណក្ខន្ធ២នាទីដល់ជនរងគ្រោះស្លាប់ដោយសារការឆេះអគារ Grenfell Tower នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស ។
កាលពីឆ្នាំ២០១៧ អគារ Grenfell Towerត្រូវភ្លើងបានឆាបឆេះទាំងស្រុង បណ្តាលឲ្យមនុស្ស ៧២នាក់ស្លាប់។ កាលពីថ្ងៃទី១៤ ខែមិថុនា ពលរដ្ឋជាច្រើនក៏បានទៅដាក់ម្រងផ្កានៅស្តូបជិតអគារដែលជាកន្លែងគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ក៏បានបញ្ជាក់ពីការសន្យាធ្វើច្បាប់ពីការឆាបឆេះអគារខាងលើ ហើយមិនត្រូវឲ្យមានហេតុការណ៍បែបនេះកើតឡើងទៀតឡើយនាពេលអនាគត៕ដោយ៖ធី រីណា