ខេត្តប៉ៃលិន៖ ភ្លៀងធ្លាក់ខ្លាំងមួយមេលាយឡំនិងខ្យល់កន្ត្រាក់បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៧ខ្នងផ្ទះ(ធ្ងន់០១ខ្នង.មធ្យម០៣ខ្នង.ស្រាល០៣ខ្នង) នៅវេលាម៉ោង៣និង៣០រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នៅក្នុងឃុំស្ទឹងត្រង់មានចំនួន ០៣ភូមិ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលខូចខាតមានដូចខាងក្រោម៖
១.ភូមិទួលខ្ពស់ចំនួន ០១ខ្នងផ្ទះម្ចាស់ផ្ទះឈ្មោះ ព្រាប យ៉ន ភេទប្រុស អាយុ ៤៩ឆ្នាំ របើកស័ង្កសីអស់ ១០សន្លឹក(ស្រាល)។
២.ភូមិថ្នល់បត់ចំនួន ០៤ខ្នងផ្ទះ ១.ម្ចាស់ឈ្មោះ ឡុង ចេវ ភេទប្រុស អាយុ៥៤ឆ្នាំ របើកគ្បឿងអស់ ៣០០សន្លឹក(មធ្យម)។
២.ម្ចាស់ឈ្មោះ ម៉ី សៀន ភេទប្រុស អាយុ៦៦ឆ្នាំ របើកហ្វីប្រូអស់ ៤០សន្លឹក(មធ្យម)។
៣.ម្ចាស់ឈ្មោះ ជុំ ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ដួលរំលំផ្ទះទាំងស្រុង(ធ្ងន់)។
៤.ម្ចាស់ឈ្មោះ សួស យីម ភេទប្រុស អាយុ៣៥ឆ្នាំរបើកហ្វីប្រូអស់ ៣០សន្លឹក(មធ្យម)។
៣.ភូមិស្ទឹងត្រង់ចំនួន ០២ខ្នងផ្ទះ
១.ម្ចាស់ឈ្មោះ ព្រុំ វង់ ភេទស្រី អាយុ៦៦ឆ្នាំ របើកស័ង្កសី២សន្លឹក(ស្រាល)។
២.ម្ចាស់ឈ្មោះ ជ្រិញ ចាន់ថុល ភេទប្រុស អាយុ៥១ឆ្នាំ របើកស័ង្កសី១០សន្លឹក(ស្រាល)។
យ៉ាងណាគ្រោះធម្មជាតិនេះមិនប៉ះដល់មនុស្សនោះទេ៕
ដោយ៖ប្រាថ្នា