ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖​ អាចមានភ្លៀងធ្លាក់​ក្នុងកម្រិតមធ្យមទៅច្រើននៅតំបន់វាល​ទំនាបកណ្ដា​ល​ សូមបន្ត​ប្រយ័ត្ន​បាតូភូត​ផ្គររន្ទះ​

ចែករំលែក៖

ភ្នំពេញ​ ៖​ ដោយសារតែខ្យល់មូសុងនិរតី​បក់ក្នុងកម្រិតមធ្យម និងជ្រលងសម្ពាធទាបអូសបន្លាយពីលើកម្ពុជាបានធ្វេីឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល​នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតមធ្យមទៅច្រើន ។ ក្នុងនោះក៏មានផ្នែកខ្លះនៅតំបន់វាលទំនាបភាគកណ្តាល និងភាគខាងក្រោមនឹងអាចមានភ្លៀងធ្លាក់ខ្លាំងទៀតផង​ ឯបណ្ដាខេត្តនៅតំបន់ថ្នូរថ្នាំង២វែក និងខ្ពង់រាបឦសា និងបណ្តា​ខេត្តទៅតំបន់មាត់សមុទ្រវិញ​ ស្ថិតក្នុង​កម្រិត​នឹងអាចមានភ្លៀងធ្លាក់​រាយប៉ាយពីតិច​ មធ្យម​ទៅបង្គរ ។

នេះបេីយោង​តាម​សេចក្តី​ជូន​ដំណឹង​ក្រសួងធនធានទឹក​និង​ឧតុនិយម​ប្រកាស​ផ្សព្វផ្សាយ​ឱ្យ​ដឹង​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២០នេះ​ ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០​។ 

ក្រុមអ្នក​ព្យាកក្រសួង​ធនធាន​ទឹក​នៅតែ​អំពាវនាវដល់សាធារណជនសូមប្រុង​ប្រយ័ត្នចំពោះបាតុភូតផ្គរ​ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមាន់ជាយថា​ហេតុ ៕​ ​

សូមអាន​សេចក្តី​ជូន​ដំណឹង​ក្រសួងធន​ធានទឹក​និង​ឧតុនិយម​ដូចខាងក្រោមនេះ​ ៖

ដោយ៖សុខ ខេមរា

 


ចែករំលែក៖