ព័ត៌មានទាន់ហេតុការណ៍៖

ប្រេស៊ីលកាន់តែធ្ងន់ធ្ងរ ខណៈរកឃើញករណីឆ្លង COVID-19ថ្មី ក្នុងរយៈពេលមួយថ្ងៃៗ ២-៣ម៉ឺននាក់

ចែករំលែក៖

អន្តរជាតិ៖ តាមការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃពុធទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ប្រទេសប្រេស៊ីលបានកត់ត្រាចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ថ្មីៗរហូតទៅដល់ ៣៤,៩១៨នាក់ និងករណីស្លាប់ថ្មីចំនួន ,២៨២នាក់ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះហើយបើតាមសន្ទុះនៃការឆ្លងប្រចាំថ្ងៃនេះ តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះប្រេស៊ីលនឹងមានករណីឆ្លង COVID-19 ដល់ខ្ទង់លាននាក់ជាមិនខាន។នេះបើយោងតាមរបាយការណ៍ប្រចាំថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីឡា)

ប្រការនេះវាធ្វើឲ្យតួលេខសរុបនៃករណី COVID-19 នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ សរុបហក់ឡើងដល់ ៩២៣,១៨៩ករណី ក្នុងនោះអ្នកស្លាប់សរុបកើនដល់ ៤៣,៩៥៩នាក់។ សម្រាប់រដ្ឋសៅប៉ូឡូដែលមានប្រជាជនរស់នៅច្រើនបំផុត នៅក្នុងប្រទេសដែលមានប្រជាជនសរុបជាង២១០លាននាក់មួយនេះ គឺជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ជាមួយនិងករណីឆ្លងសរុប ១៩០,២៨៥ករណី ក្នុងនោះស្លាប់១១,១៣២នាក់។

សូមជម្រាបថា តួលេខចុងក្រោយនេះ វាបានផ្ទុះឡើងចំពេលដែលមានការជំរុញពីសំណាក់អាជ្ញាធរប្រទេសនេះ ក្នុងការបន្ទូរបន្ថយវិធានការបិទខ្ទប់ប្រទេស ដើម្បីបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ។ តួយ៉ាងដូចជានៅទីក្រុងរីយ៉ូ (Rio de Janeiro) អាជ្ញាធរបានសម្រេចអនុញ្ញាតឲ្យមានសកម្មភាពកីឡានានាចាប់ផ្តើមដំណើរការឡើងវិញ ប៉ុន្តែដោយគ្មានទស្សនិកជនចូលរួមទស្សនា។

បច្ចុប្បន្ន ប្រទេសប្រេស៊ីលជាប្រទេសឈរលំដាប់ថ្នាក់ទី ក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត នៅទូទាំងពិភពលោកដោយស្ថិតនៅក្រោមតែសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ។ ទោះជាបែបនេះក្តី ថ្នាល់ដឹកនាំកំពូលនាពេលបច្ចុប្បន្ន របស់ប្រទេសអាមេរិកឡាទីនមួយនេះ ដែលជាមនុស្សស្តាំនិយម ត្រូវបានក្រុមអ្នករិះគន់ចោទប្រកាន់ថា មិនសូវឲ្យតម្លៃ ឬផ្តល់ការយកចិត្តទុកដាក់គ្រប់គ្រាន់ សម្រាប់ដំណោះស្រាយវិបត្តិសកលមួយនេះឡើយ៕ដោយ៖ស តារា


ចែករំលែក៖