ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវចំ ពោះមួយ
កាំបិតចិតបន្លែ បំពង់កនិងថ្ងាស់បណ្ដាលឲ្យហូរឈាមជោគខ្លួនបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង បន្ទាប់ពីទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ីជាមួយគ្នា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ ថាច់ ចិន្ដា អាយុ២៨ឆ្នាំ មានទីលំនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ចំណែកជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះ ថែម ថង អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិឃុំជាមួយជនរងគ្រោះ ។
តាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុជនរងគ្រោះនិងជនសង្ស័យបានអង្គុយផឹកស៊ីជាមួយគ្នាប្រមាណ៤ទៅ៥នាក់រហូតដល់ស្រវឹងក៏មានទំនាស់ពាក្យសំដីគ្នាទៅវិញទៅមកឈានទៅរកការប្រើហិង្សាខណះជនរងគ្រោះបានស្ទុះយកចានដែលមានសាច់ក្លែមគប់ត្រូវត្រង់ក្បាលរបស់ជនសង្ស័យបណ្ដាលឲ្យមានរបួសហូរឈាមហើយជនសង្ស័យខឹងក៏ចាប់បានកូនកាំបិត ស្ទុះទៅចាក់តែម្ដងត្រូវត្រង់ពោះបំពង់កនិងថ្ងាស់បង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយបង្កហេតុជនសង្ស័យឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួនភ្លាមៗចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលក្រុងបាវិតកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនយកមកផ្ដន្ទាទោសខាងតែបាន៕
ដោយ៖យឹម សុថាន