ខេត្តក្រចេះ៖ លំនៅឋានប្រជាពលរដ្ឋចំនួន៤គ្រួសារត្រូវបានអគ្គីភ័យលេបត្របាក់បណ្តាលមកពីភ្លើងទៀនឆេះអស់ទាំងស្រុងនិងទ្រព្យសម្បត្តិជាច្រើនទៀត។
ហេតុការណ៍អគ្គីភ័យឆាបឆេះនោះបានកើតឡើងនៅវេលាម៉ោង២៣៖២០នាទីយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០នៅចំណុចភូមិកែងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាការឆាបឆេះនោះអស់ចំនួន០៤ផ្ទះស្មើ១៣ដំបូលហើយសមត្ថកិច្ចបានប្រើប្រាស់ទឹកជួយពន្លត់អស់ចំនួនបីរថយន្តទើបទប់ស្កាត់បាន។
ប្រភពបន្តថាផ្ទះទី១-ម្ចាស់ឈ្មោះ ប៉ុល ភួង ភេទប្រុស អាយុ៧៥ឆ្នាំប្រពន្ធឈ្មោះ នួន ធឹង អាយុ៧៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ឆេះអស់ផ្ទះ២ខ្នងអស់ទ្រព្យសម្បត្តិមានរួមមាន៖ ខ្សែករមាសចំនួនមួយដំឡឹងកន្លះ,ខ្សែដៃមាសមួយដំឡឹងកន្លះ,ប្រាក់រៀលចំនួន៣.១០០.០០០រៀល,ម៉ូតូមួយគ្រឿង ,ស្រូវ៣តោនកន្លះ,
ការខូចខាតបាត់បង់សរុបគិតជាទឹកប្រាក់ចំនួន២០.០០០ដុល្លារអាមេរិក។
ផ្ទះ២-ម្ចាស់ឈ្មោះ ប៊ុន សាលីន ភេទប្រុស អាយុ៧២ឆ្នាំ ប្រពន្ធឈ្មោះ អ៊ុល សាន អាយុ៧៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ឆេះអស់ផ្ទះ៤ខ្នងខូចខាតសរុបគិតជាទឺប្រាក់ចំនួន១៥.០០០ដុល្លារអាមេរិក។
ផ្ទះទី.៣-ម្ចាស់ឈ្មោះ គង់ ឆេងងួន ភេទប្រុស អាយុ៧០ឆ្នាំ ប្រពន្ធឈ្មោះ ជា មុំ អាយុ៦១ឆ្នាំ ឆេះផ្ទះមួយខ្នងអស់ទ្រព្យសម្បត្តិរួមមានម៉ូតូមួយគ្រឿង,ប្រាក់រៀលចំនួន២៣០.០០០រៀល,ប្រាក់ដុលារ២១៥០ដុល្លារ,មាស៧ជី,ស្រូវ២តោនកន្លះ,សរុបគិតជាទឹកប្រាក់៣០.០០០ដុល្លារអាមេរិក។
ផ្ទះទី៤-ម្ចាស់ឈ្មោះ អ៊ុល ស៊ុយ ភេទប្រុស អាយុ៥៦ឆ្នាំ ប្រពន្ធឈ្មោះ សេន ថុល អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ឆេះអស់ផ្ទះមួយខ្នងអស់ទ្រព្យសម្បត្តិមានប្រាក់រៀចំនួន២៧០.០០០រៀល,
ប្រាក់ដុល្លារ៣.០០០ដុល្លារ,មាស១ដំឡឹង ខូចខាតសរុបគិតជាទឹកប្រាក់ចំនួន៣១៥០០ដុល្លារអាមេរិក។
ខូតខាតបាត់បង់សរុបទាំង០៤ផ្ទះគិតជាទឹកប្រាក់ចំនួន៩៦៥០០ដុល្លារអាមេរិក ។
ក្រោយកើតហេតុសមត្ថកិច្ចនិងអាជ្ញាធរដឹកនាំកម្លាំងធ្វើការត្រួតពិនិត្យការខូចខាតដើម្បីជួយឧបត្ថម្ភដោះស្រាយជីវភាពចំពោះមុខភ្លាមៗនោះផងដែរ៕ ដោយ ៖ជីវ័ន្ត