ព័ត៌មានទាន់ហេតុការណ៍៖

អធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងរដ្ឋបាលសង្កាត់គោកឃ្លាងបន្តចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ

ចែករំលែក៖

     ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ខែមិថុនា ឆ្នាំ ២០២០ នេះដោយមានការអនុញ្ញតិពីលោក វរៈសេនីយ៍ឯក ហួរ  ម៉េងវ៉ាង  អធិការនគរបាលខណ្ឌសែនសុខ បានចាត់ឲ្យ លោកវរៈសេនីយ៍ទោ  សារឹម វុទ្ធី  អធិការរង ផែនគ្រប់គ្រងការស្នាក់នៅ និងប៉ុស្ត៍នគរបាលរដ្ឋបាលគោកឃ្លាងនិងដោយមានករអញ្ជើញចូលរួមលោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋក្នុង ភូមិគោកឃ្លាង នៃ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

   លោកវរៈសេនីយ៍ទោ  សារឹម វុទ្ធី  អធិការរង ផែនគ្រប់គ្រងការស្នាក់នៅ តំណាងលោក អធិការនគរបាលខណ្ឌ បានឲ្យដឹងថា៖ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង, លោកវរៈសេនីយ៍ត្រី ដួង វណ្ណៈ នាយប៉ុស្តិ៍, លោកអនុសេនីយ៍ឯក នេត ប៊ុនធឿន នាយរង។ លោកអនុសេនីយ៍ឯក ញាណ រស្មី មន្រី្ត, លោក អ៊ាម ប៊ុណ្ណា អនុភូមិគោកឃ្លាង ។

ឆ្លៀតក្នុងឱកាសនោះ លោកអធិការរង ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំឲ្យភ្លេចខ្លួននៅបញ្ហាជំងឺកូវីដ-១៩ ឲ្យសោះ ហើយត្រូវរក្សាអនាម័យឲ្យបានល្អដោយលាងដៃនិងអាល់កុល , ជែល និងសាប៊ូរ ហើយត្រូវពាក់ម៉ាស់ឲ្យបានល្អនៅពេលដែលយើងទៅទីប្រជុំជន ព្រោះយើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនអាចភ្លេចយើងបានទេបើយើងធ្វេសប្រហែស។

សៀវភៅស្នាក់នៅដែលត្រូវចែកជូននាពេលនោះ មានចំនួន ៣៦គ្រួសារ។ សរុបចំនួនមនុស្សចំនួន ១៨២នាក់ ប្រុស៨៥នាក់ អាយុ១៨ឆ្នាំឡើងចំនួន ១៣៩នាក់ ប្រុស៦៦នាក់។

លោកវរៈសេនីយ៍ទោ  សារឹម វុទ្ធី  អធិការរង ផែនគ្រប់គ្រងការស្នាក់នៅ ក៏បានសំណូមពរសូមឲ្យបងប្អូទាំងអស់ដែលមិនទាន់បានធ្វើសៀវភៅស្នាក់នៅឬសៀភៅមានសភាពចាស់,ខូច សូមបងប្អូនទៅទំនាក់ទំនងជាមួយនគរបាលមណ្ឌលដែលបងប្អូនរស់នៅដើម្បីឲ្យនគរបាលគាត់រៀបចំឯកសារធ្វើថ្មីជូនដោយឥតគិតថ្លៃ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖