ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រទះឃើញបរទេសឈប់ម៉ូតូនិយាយទូរស័ព្ទ ធ្វើសកម្មភាពឆក់បានសម្រេចហើយតែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់ត្រូវ ប្រជាពលរដ្ឋក្របួចចាប់រួចប្រគល់អោយនគរបាលដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបរទេសកំពុងឈប់ម៉ូតូនិយាយទូរស័ព្ទ ហើយប្រជាពលរដ្ឋស្វាគមន៍ម្នាក់១ដៃមួយជើង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២០នៅចំណុចផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ២៣១ មហាវិថីព្រះមុនីវង្ស ភូមិ៤ សង្កាត់ អូរឫស្សី៤ ខណ្ឌ៧មករា ភ្នំពេញ មុខរបរ កម្មករបិតតែមរថយន្ត ។
សមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ CHIRICO VALENTINO ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ អុីតាលី ស្នាក់នៅសណ្ឋាគា សូហ្វីតែល បន្ទប់ លេខ៣០២ ផ្លូវ សុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន ភ្នំពេញ កាន់លិខិតឆ្លងដែនលេខ YB1312742 ។
បើតាម លោក សាល សណ្ដុះ នាយប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ បានអោយដឹងថា៖ មុនកើតហេតុបុរសជនរងគ្រោះ បានជិះម៉ូតូម៉ាកឃ្លីក១គ្រឿងម្នាក់ឯងតាមផ្លូវសុធារសក្នុងទិសដៅពីត្បូងទៅជើង មកស្តុបភ្លើងក្រហមក៏ឈប់ហើយឆ្លៀតឱកាស ក៏យកទូរស័ព្ទឆាតរកមិត្តភ័ក្រ្តតែមានជនសង្ស័យជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១AA-៩៩២៦បើកម្នាក់ឯងមកឈប់ក្បែររួចឆក់យកទូរស័ព្ទដៃម៉ាកម៉ូតូរ៉ូឡា មួយគ្រឿងយកបាត់ រួចក៏បុរសរងគ្រោះដេញតាមកៀរជនសង្ស័យដួលស្រែកផ្អើលប្រជាពលរដ្ឋជួយឃាត់បាន ហើយនគរបាលទៅដល់ ក៏ឃាត់ខ្លួននាំមកសាកសួរនាំនៅស្នាក់ការប៉ុស្តិ៍ ទន្លេបាសាក់ផងដែរ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងត្រូវបាន កម្លាំងជំនាញបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ៕ ស រស្មី


ចែករំលែក៖