ក្រុម Napoli បានរក្សាភាពខ្លាំងរបស់ខ្លួនដើម្បីដណ្តើមបានពានរង្វាន់ដ៏ធំលើកដំបូងមួយក្នុងរយៈពេល ៦រដូវកាលតាមរយៈការផ្តួលក្រុម Juventus ៤-២ ក្នុងការស៊ុតបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រ Coppa Italia កាលពីយប់ថ្ងៃពុធ ទី១៧ ខែមិថុនា។
ការឈ្នះនេះបានកើតឡើងបន្ទាប់ពីការតស៊ូប្រកួតគ្នាទាំងពីរក្រុមយ៉ាងលំបាកក្នុងលទ្ធផល 0-0 ក្នុងរយៈពេល 90 នាទីនៃឱកាសតិចតួចបានលេងដោយបិទទ្វារនៅកីឡដ្ឋាន Stadio Olimpico ។
គ្រូបង្វឹកក្រុម Napoli លោក Gennaro Gattuso បានលើក ពានរង្វាន់ធំនេះជាលើកដំបូងរបស់គាត់ក្នុងនាមជាអ្នកគ្រប់គ្រង។
លទ្ធផលបាល់ប៉េណាល់ទីគឺក្រុម Juventus ទាន់មិនចូលចំនួនគ្រាប់ដំបូង ដែលក្រុម Napoli ស៊ុតបាល់ប៉េណាល់ទីបានយ៉ាងល្អដោយ កីឡាករដែលស៊ុតចូលរបស់ Napoli មានកីឡាករ Insigne, Politano, Nikola Maksimović, A. Milik ។ ចំណែកកីឡាករដែលស៊ុតបាល់ប៉េណាល់ទីចូលរបស់ក្រុម Juventus គឺកីឡាករ Bonucci និង Ramsey ខណៈដែល Dybala និង Danilo ជាអ្នកធ្វើមិនបានល្អស៊ុតបាល់ប៉េណាល់ទីត្រូវអ្នកចាំទីដៃគូសង្គ្រោះបាល់បាន ។
រហូតមកដល់ពេលនេះនៅក្នុងអាជីពរបស់លោក Sarri គ្រូបង្វឹកក្លឹប Juventus ដែល ទើបតែបានឈ្នះពានរង្វាន់ Europa League កាលពីរដូវកាលមុនពីឈ្មោះ របស់គាត់ពីយុទ្ធនាការមួយជាមួយក្រុមតោខៀវ Chelsea ។ ខណៈពេលដែលក្រុម របស់គាត់បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាង Serie A ពួកគេមិនហ៊ានធានានូវការឈ្នះជើងឯកជាប់គ្នាទី៩ និងជាពានរង្វាន់ទី ១ របស់គេនៅលើទឹកដីរបស់គេឡើយដោយពួកគេបាននាំមុខក្រុមលេខ២ Lazio តែមួយពិន្ទុប៉ុណ្ណោះ។
ដោយឡែកសម្រាប់ថ្ងៃបើករដូវកាលឡើងវិញនៅអង់គ្លេសកាលពីយប់មិញដែរ ក្រុមខ្លាំង Man City បានយកឈ្នះក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ៣ទល់០ នៅក្នុងទឹកដី Etihad Stadium របស់ក្រុម Man City ។
៣គ្រាប់ដែលរកបានដោយកីឡាករ Sterling នៅម៉ោងបន្ថែមតង់ទី១ នាទីទី ៤៥+២ គ្រាប់ទី២រក បានដោយកីឡាករ De Bruyne នៅនាទីទី៥១ ដោយបាល់ប៉េណាល់ទី និងគ្រាប់បាល់ទី៣រកបា នដោយកីឡាករ Foden នៅនាទីទី៩០+១ ជិតចប់ការប្រកួត។ លទ្ធផលនេះធ្វើក្រុម Man City បន្តឈរចំណាត់ថ្នាក់លេខ២ មាន៦០ពិន្ទុ ខណៈ Arsenal បន្តឈរលេខ៩ មាន៤០ពិន្ទុដដែល ៕ដោយ៖ភារៈ