ខេត្តបាត់ដំបង៖ តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ភ្នំ៥៣ នៅលើភ្នំព្រឹកជាប់នឹងព្រំដែនកម្ពុជា-ថៃ បាននឹងកំពុងទាក់ទាញពីភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅលេងកម្សាន្ត
មិនថាថ្ងៃធម្មតា ថ្ងៃបុណ្យទាន ឬថ្ងៃឈប់សម្រាកផ្សេងៗនោះទេ។ នៅទីនោះមានទឹកធ្លាក់ ជ្រលងភ្នំ ព្រៃដ៏ខៀវស្រស់ គួរជាទីមនោរម្យ ។
តំបន់ទេសចរណ៍នេះ បើយើងធ្វើដំណើរពីស្រុកភ្នំព្រឹក ទៅមានចម្ងាយប្រហែល១០គីឡូម៉ែត្រ តាមផ្លូវក្រវ៉ាត់ព្រំដែនត្រង់ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
យើងនឹងឃើញមានស្លាកសញ្ញាទឹកធ្លាក់៥៣ នៅពីខាងឆ្វេងដៃត្រឹមតែ២គីឡូម៉ែត្រតែប៉ុណ្ណោះ ឬយើងក៏អាចធ្វើដំណើរមកតាមស្រុកសំពៅលូនបានដូចគ្នា។
បើផ្លូវគមនាគមន៍វិញ តាមបន្ទាត់ព្រំដែន ត្រូវបានស្ថាបនាយ៉ាងស្អាត ជាមួយទេសភាពតាមផ្លូវក៏មានចម្ការនៅអមសងខាង របស់បងប្អូនប្រជាពលរដ្ឋ បង្ហាញឱ្យឃើញពីការអភិវឌ្ឍន៍ ភាពធូធារបស់បងប្អូនជនរួមជាតិយើង៕ដោយ៖សិលា