ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ចាក់អង្រែលេី ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងល្បាតប៉ុស្ដិ៍ចាក់អង្រែលេី នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃ ពុធ  ១២រោច ខែ ជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២០ នៅចំណុច មុខសំណង់មិនរៀបរយផ្លូវ៦០ម៉ែត្រក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី បានឲ្យដឹងថា ៖ ជនសង្ស័យចំនួន ០២នាក់ ដែលឃាត់ខ្លួនរួមមាន៖ ទី១/ ឈ្មោះ សុខ ជា ភេទ ប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួលផ្លូវលំ ក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ។  និងទី២/ ឈ្មោះ វ៉ាត ឌីណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានទល់មុខវត្តឃ្មួញ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោកនាយប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី បានឲ្យដឹងទៀតថា ៖ មុននឹងឃាត់ខ្លួនជនសង្ស័យខាងលេីគឺ៖ នៅថ្ងៃទី១៧ ខែ មិថុនាឆ្នាំ២០២០វេលាម៉ោង១និង៣០នាទីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុច កេីតហេតុខាងលេី ក៏ប្រទះឃេីញជនសង្ស័យ១/ ឈ្មោះ សុខជា ២/ឈ្មោះ វ៉ាតឌីណា កំពុងឈរលក់គ្រឿងញៀនក៏ឃាត់ត្រួតពិនិត្យ ឃេីញមានក្រាមសថ្លាចំនួន០៤កញ្ចប់ថង់ (៣តូច ១ធំ)សង្ស័យជាគ្រឿងញៀនក៏ឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។ វត្ថុតាងចាប់យករួម មាន៖ ក្រាមពណ៌សថ្លា ចំនួន០៤កញ្ចប់ថង់ (៣តូច ១ធំ )។

បច្ចុប្បន្ននេះ ជនសង្ស័យ ឈ្មោះ សុខ ជា ឈ្មោះ វ៉ាតឌីណា កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ ដោយ៖ភារ៉ាដង្កោ


ចែករំលែក៖