ព័ត៌មានទាន់ហេតុការណ៍៖

អុញនោះ! រថយន្តដឹកនាយករដ្ឋមន្ត្រីអង់គ្លេសជួបគ្រោះថ្នាក់ធ្វើឱ្យក្រពឹតទាំងមុខទាំងក្រោយ

ចែករំលែក៖

សារព័ត៌មានអង់គ្លេស Guardian បានផ្សាយថា រថយន្តដឹកនាយករដ្ឋមន្ត្រី អង់គ្លេស លោក Boris Johnson បានជួបគ្រោះថ្នាក់ប៉ុន្តែមិនបណ្តាលឲ្យលោករងរបួសនោះឡើយ។
រូបភាពវីដេអូបានបង្ហោះកាលពីថ្ងៃទី១៧ខែមិថុនា បង្ហាញឲ្យឃើញថា រថយន្តរបស់នាយករដ្ឋមន្ត្រីរងការខូចខាតទាំងខាងមុខនិងខាងក្រោយ ហើយក្រោយពីមានហេតុការណ៍ខាងលើ មានមនុស្ស៥នាក់ត្រូវបានចាប់ខ្លួន ។

បុរសម្នាក់បានរត់សំដៅឆ្លងកាត់មុខរថយន្ត Jaguar ពណ៌ទឹកប្រាក់ របស់លោក បូរីស ចនសុន ខណៈដែលរថយន្តនេះបានបើកចេញពីទ្វារអគាររដ្ឋសភាអង់គ្លេស ហើយមានអមដោយម៉ូតូប៉ូលិស និងរថយន្តអង្គរក្សម៉ាកRange Roverផងដែរ ។

រថយន្តរបស់លោកនាយករដ្ឋមន្ត្រី ចនសុន បានចាប់ហ្វ្រាំងភ្លាមៗធ្វើឱ្យជ្រុលទៅបុកគូទម៉ូតូប៉ូលិស ហើយត្រូវរថយន្ត Range Rover បុកពីក្រោយបណ្តាលឱ្យរងការខូចខាត ។ ខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា លោក ចនសុន ស្ថិតនៅក្នុងរថយន្ត ហើយមិនមានរងរបួសធ្ងន់ធ្ងរអ្វីឡើយ ។

រដ្ឋមន្រ្តីក្រសួងវប្បធម៌អង់គ្លេស Oliver Dowden បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោក ចនសុន «មានសុវត្ថិភាពនោះទេ» ។ បាតុករដែលរត់សំដៅទៅរថយន្តលោកនាយករដ្ឋមន្ត្រី ត្រូវប៉ូលិសឃាត់ខ្លួន ។ ប៉ូលិសបានឃុំខ្លួនពីបទបំពានសណ្តាប់ធ្នាប់សាធារណៈ និងរារាំងដល់ផ្លូវល្បឿនលឿន ៕ដោយ៖ធី រីណា


ចែករំលែក៖