ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញនៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដោយសហការជាមួយកម្លាំងសណ្តាប់ធ្នាប់ចរាចរក្រុង ចុះរៀបចំសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋពីការទប់ស្កាត់ជំងឺកូវីដ-១៩ដែលកំពុងរាលដាលពេញពិភពលោក ។
ក្នុងប្រតិបត្តិការនោះ កម្លាំងគណៈបញ្ជាការខណ្ឌ បានរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ តាមមហាវិថីព្រះមុនីវង្ស ,ព្រះសុីសុវត្ថិ, ព្រះនរោត្តម ,ព្រះសុរាម្រិត , ផ្លូវលេខ១៣ , ផ្លូវលេខ១០៨ , ផ្លូវលេខ១០៦ , ផ្លូវលេខ៥១ , ផ្លូវលេខ១៥៤ , ផ្លូវលេខ៧២ និងផ្លូវជាតិលេខ៥ រង្វង់មូលគួចកាណុងគល់ស្ពានជ្រោយចង្វារ ហើយជាលទ្ធផលបានចាក់សោរកង់រថយន្ត០១គ្រឿង ទុកនៅនឹងកន្លែង ស្ទូចរថយន្ត ០២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ, បានចាប់យកម៉ូតូកង់បីចំនួន ០១គ្រឿង និងរទេះលក់ដូរចំនួន ០៣គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ និងចូលរួមផ្អាកការដ្ឋានសំណង់នៅតាមវិថី ព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក។
ជាមួយគ្នានេះ កម្លាំងក៏បានចុះប្រមូលសំរាមដែលនៅសេសសល់ និងបាញ់លាងសំអាតនៅតាមដេប៉ូសំរាម ក្រោយពេលស៊ីនទ្រីប្រមូលរួចនិងបន្តអនុវត្តការចុះផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្ដីអំពីការចូលរួមទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ តាមគោលដៅសំខាន់ៗទាំង០៥ គោលដៅ៕ដោយ៖ស តារា