ព័ត៌មានទាន់ហេតុការណ៍៖

បើកបររថយន្តក្នុងល្បឿនលឿនបែកកង់មុខរេចង្កូតទៅបុកដើមចាមរីស្លាប់ម្នាក់រងរបួស២នាក់

ចែករំលែក៖

បាត់ដំបង៖ តាមរបាយការណ៍របស់ នគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំឡូតបានឲ្យដឹងថាកាលពីវេលាម៉ោង ៣ និង២០នាទីរសៀលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២០មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តឡង់គ្រីស័រពណ៌ស្លែមួយគ្រឿងបើកបរក្នុងទិសដៅពីកើតទៅលិចល្បឿនលឿន។ លុះមកដល់កន្លែង កើតហេតុ ស្រាប់តែបែកកង់មុខរេចង្កូតមកខាងស្ដាំទៅបុកដើមចាមរីពេញទំហឹងបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់អ្នករួមដំណើរស្ត្រី២នាក់ទៀតរងរបួសធ្ងន់និងស្រាលម្នាក់កើតឡើងនៅចំណុចភូមិតានន ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

ចំណែករថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង, រថយន្ដដែលបង្កម៉ាក ឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខ ភព-2H 4239 អ្នកបើកបរដោយឈ្មោះ ចន សុហិន ភេទប្រុសអាយុ32ឆ្នាំ (រងរបួសស្រាល) អ្នករួមដំណើរ 0២នាក់មាន÷

ទី១_ឈ្មោះ ហួន ធី ភេទស្រី អាយុ61ឆ្នាំ (ស្លាប់)

ទី២_ឈ្មោះចន ចាន់រ៉ា ភេទប្រុស អាយុ22ឆ្នាំ (រងរបួសបាក់ជើងស្ដាំ) អ្នកទាំងបីខាងលើរស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

បច្ចុប្បន្នជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពស្រុកសំឡូតបញ្ជូនទៅមន្ទីពេទ្យអ៊ីម៉េចិនស៊ីខេត្តបាត់ដំបង ។

ចំណែកឯរថយន្តរបស់ជនរងគ្រោះត្រូវបានសមត្តកិច្ចនគរបាលនៃអធិការស្រុកសំឡូតជួលត្រាក់ទ័រអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។

រីឯសាកសពត្រូវបានសមត្ថកិច្ចនគរបាលជំនាញនៃអធិការនគរបាលស្រុកសំឡូតប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ស សារ៉េត


ចែករំលែក៖