ព័ត៌មានទាន់ហេតុការណ៍៖

ណាសា ឌី បង្ហាញឈុតទាក់ទាញលើទឹកដីអង្គរ

ចែករំលែក៖

   សៀមរាប៖ អតីត Freshie Girl ឆ្នាំ ២០១៥ កញ្ញា ណា សាឌី បច្ចុប្បន្នជាតារាស្រីមួយរូប ដែលកំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជន តាមរយៈទេពកោសល្យរបស់នាង ដោយសារថា ក្រៅពីមានរូបសម្រស់ស្រស់ស្អាតហើយ ថែមទាំងមានចរិតរួសរាយរាក់ទាក់គួរឲ្យស្រលាញ់ថែមទៀតផង។

នាងកាន់តែស្រស់ស្អាតក្រោយបង្ហាវត្តមាន លើទឹកដីអង្គរ

ខេត្តសៀមរាប។

តារារាងតូចច្រឡឹងរូបនេះ តែងតែបង្ហោះនូវរូបភាពស្អាតៗ ការតែងខ្លួនលេងម៉ូតសម្លៀកបំពាក់ថ្មីៗ ប្លែកភ្នែកគួរឲ្យចាប់អារម្មណ៍ ពិសេសដងខ្លួន រាងរៅនិងពណ៌សម្បុររបស់នាង ហាក់មានការថែរក្សាបានយ៉ាងល្អ បើទោះបីជារវល់បំពេញការងារច្រើនក៏ដោយ។

ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះ សាឌី បានរំលេចភាពស្រស់ស្អាតជាថ្មី ក្នុងឈុតហែលទឹក នាទឹកដីខេត្តសៀមរាប ឃើញថា ពិតជាទាក់ទាញភ្នែកអ្នកទស្សនាមិនធម្មតា ដោយក្នុងនោះ នាងបានឈរកាច់រាងបង្អួតសម្រស់ នៅក្រោម កម្ដៅថ្ងៃ ក្នុងទឹកយ៉ាងជឿជាក់ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍លួចក្នាញ់មិនស្ទើរព្រោះថាគេកម្រឃើញ ស្រីស្អាតរូបនេះ បញ្ចេញសាច់ខ្លាំងៗបែបនេះពីមុនមកណាស់។

ទោះជាយ៉ាងណាតារាស្រីរូបនេះនៅមិនទាន់បង្ហាញស្នាដៃថ្មីនៅឡើយ៕ ដោ ៖វឌ្ឍនា


ចែករំលែក៖