ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបង្ហោះមុននេះលើគណនីហ្វេសប៊ុករបស់នាងអំពីដំណឹងដ៏សោកសៅក្នុងរូបភាពកាន់ទុក្ខព្រមសារខ្លីពីការបាត់បង់មនុស្សសំខាន់ថា៖ «លាហើយពុក»។ តាមការបញ្ជាក់របស់ស្វាមីនាងលើកឡើងថា អ្នកទទួលមរណភាពគឺពិតជាឪពុកបង្កើតរបស់នាងមែន។
ខាត់ សុឃីម មិនបានទទួលទូរស័ព្ទ ខណៈស្វាមីនាង លោក អ៊ិន ផាណូ បានលើកឡើងថា លោក លាវ ខាត់ ឪពុករបស់ភរិយាខ្លួនពិតជាបានស្លាប់។ អ្នកជិតដិតនឹងតារាចម្រៀងរូបនេះបានឲ្យដឹងថា លោកតា លាវខាត់ ពិតជាទទួលមរណៈភាពមែន ដោយសារជំងឺ ប៉ុន្តែកូនចៅមិនបានដឹងមុនឡើយ ព្រោះគាត់សំរាន្ដហើយព្រឹកឡើងទើបដឹងស្លាប់តែម្ដងហើយសពកំពុងតម្កល់ទុកធ្វើបុណ្យនៅគេហដ្ឋាននៅភ្នំប្រសិទ្ធ ៕ ដោយ៖វឌ្ឍនា