ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង ដោយបុរសម្នាក់ឈ្មោះ ស៊ុន សំអឿន អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកបរម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៤មានទិសដៅពីសមុទ្ររាម ឆ្ពោះទៅឃុំរាម ហើយដោយស្ថានភាពផ្លូវកោង បើកម៉ូតូក្នុងល្បឿនលឿនក៏ជ្រុលទៅបុកថ្មម៉ាបបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៖៤០នាទីរសៀល ស្ថិតក្នុងភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ
រឿងទាក់ទង
ម៉ោង៨ព្រឹកគត់ ចាប់ផ្តើមការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល
57 mins ago