ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋានខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតថ្នាំញៀន៧កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ នៅចំណុចក្រុមទី១០ ភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន៖

ទី១៖ឈ្មោះញឹម សុខគូ អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ មុខរបរមិនពិតប្រាកដ ។

ទី២៖ឈ្មោះ តូវ សុជាន់ទី អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ។

ទី៣៖ឈ្មោះ ទូច វណ្ណា អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ រាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម មុខរបរមិនពិតប្រាកដ។

ទី៤៖ឈ្មោះ ខុន សុខណាត អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

ចំពោះសម្ភារដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន៧កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បី

កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ


ចែករំលែក៖