ខេត្តបាត់ដំបង ៖កម្លាំង សមត្ថកិច្ចនគរបាលវរៈការពារព្រំដែនគោក លេខ៨១៧ សហការជាមួយកម្លាំងយោធាសឹករងស្រុកសំពៅលូន រួមនឹងមន្ត្រីយោធាទំនាក់ទំនងព្រំដែន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានធ្វើការស្ទាក់ចាប់ពលករខ្មែរចំនួន១០នាក់ដែលលួចឆ្លងដែនទៅថៃខុសច្បាប់នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ពលរដ្ឋខ្មែរទាំង១០នាក់នោះមាន៖
១,ឈ្មោះ ពេញ ហាយ ភេទប្រុស អាយុ២៧ឆ្នាំ ខេត្តតាកែវ ។
២,ឈ្មោះសៀប ឡា ភេទប្រុស អាយុ២៥ឆ្នាំ ខេត្តកំពង់ឆ្នាំង ។
៣,ឈ្មោះ ចាន់ ថា ភេទប្រុស អាយុ២១ឆ្នាំ កំពង់ចាម។
៤,ឈ្មោះ ស្រី លីន ភេទស្រី អាយុ១៨ឆ្នាំ កំពង់ចាម។
៥,ឈ្មោះ សៀន សាន់ ភេទប្រុស អាយុ២១ឆ្នាំ សៀមរាប។
៦,ឈ្មោះ ស ផល្លា ភេទប្រុស អាយុ៣៩ឆ្នាំព្រៃវែង។
៧,ឈ្មោះ លី កញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ព្រៃវែង។
៨,ឈ្មោះ សុី ម៉ាច ភេទស្រី អាយុ២៨ឆ្នាំ ព្រៃវែង។
៩,ឈ្មោះ កញ្ញា ផារី ភេទស្រីអាយុ៣៤ឆ្នាំ ព្រៃវែង។
១០,ឈ្មោះ សម្បត្តិ បណ្តា ភេទស្រីអាយុ៣ឆ្នាំ ព្រៃវែង។
ពួកគាត់និយាយថា ដោយសារអត់ការងារធ្វើទើបពួកគាត់សម្រេចចិត្តធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃតាមមេខ្យល់ម្នាក់ជាអ្នកនាំផ្លូវ តែមិនទាន់ឆ្លងផុតព្រំដែនផងត្រូវសមត្ថកិច្ចចាប់ខ្លួនបាត់ទៅហើយ។
ក្រោយការឃាត់សមត្ថកិច្ចបាននាំពលករខ្មែរខាងលើនោះយកទៅដើម្បីបន្តស្រាវជ្រាវរកចាប់មេខ្យល់យកមកផ្តន្ទាទោសតាមច្បាប់ ៕ដោយ៖ ប្រាថ្នា