ព័ត៌មានទាន់ហេតុការណ៍៖

ម៉ុងហ្គោលីចាប់ផ្តើមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុង​សភា​

ចែករំលែក៖

នៅថ្ងៃទី​២៤ ខែមិថុនា នេះ ពលរដ្ឋម៉ុងហ្គោលីបានចាប់ផ្តើមទៅបោះឆ្នោត​ដើម្បីជ្រើសរើសតំណាងរាស្ត្រអាណត្តិថ្មី។
គណៈកម្មាធិការរៀបចំការបោះឆ្នោតម៉ុងហ្គោលី​(GEC)បានឲ្យដឹងថា ការបោះឆ្នោតចាប់ផ្តើមនៅវេលាម៉ោង​៧ព្រឹក ​ម៉ោងក្នុងតំបន់​និងបញ្ចប់នៅនៅម៉ោង​១៥ ថ្ងៃទី២៤ ខែមិថុនា។ មានការិយាល័យបោះឆ្នោតចំនួន​២០៧០ នៅទូទាំងប្រទេស ហើយមានគណបក្សនយោបាយចំនួន​១៣ចូលរួម​ និងមានបេក្ខភាពឯករាជ្យចំនន​១៣៧រូប។ មានពលរដ្ឋម៉ុងហ្គោលីប្រមាណ​២,១លាននាក់មានសិទ្ធិក្នុងការបោះឆ្នោត។
ក្នុងពេលពិភពលោកកំពុងតែឆ្លងរាលដាលកូវីដ​-១៩ កាន់តែខ្លាំង​ ម៉ុងហ្គោលី​បានរៀបចំការពារ​ពលរដ្ឋទៅបោះឆ្នោតប្រកបដោយប្រសិទ្ធភាព​។ នៅតាមទីតាំងបោះឆ្នោតគឺមានទឹកអាល់កុលលាងដៃ និងឈរឆ្ងាយពីគ្នា ១,៥ម៉ែត្រ។ ក្រៅពីនេះពលរដ្ឋ​ក៏ត្រូវបានត្រួតពិនិត្យកម្តៅផងដែរ​មុនពេលអនុញ្ញាតឲ្យចូលបន្ទប់បោះឆ្នោត។
ម៉ុងហ្គោលី មានពលរដ្ឋ​តែ៣លាននាក់ប៉ុណ្ណោះ ​បានអនុវត្តការរិឹតត្បិតតាំងពីពេលដំបូង​នៃការផ្ទុះកូវីដ​-១៩​។ មកទល់ពេលនេះម៉ុងហ្គោលីមានអ្នកឆ្លងតែ​២០០នាក់ប៉ុណ្ណោះ​ហើយមិនមានករណីស្លាប់នោះឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖