ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាស្តារបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវដាច់កាឡេទៅមុខលែងរួច

ចែករំលែក៖

     ភ្នំពេញ​៖​ រថយន្តម៉ាស្តាមួយគ្រឿងបោះពួយក្នុងល្បឿនលឿន ក៏តេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យដាច់កាឡេទៅមុខលែងរួចចំណែករបាំងថ្មវៀចមួយកង់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥​ ខែមិថុនា​ឆ្នាំ២០២០​នៅតាមបណ្តោយផ្លូវ​ ព្រះមុនីវង្ស​  ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន។
​     តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញរថយន្តមួយគ្រឿងម៉ាក ម៉ាស្ដារ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BE-9811 ធ្វេីដំណេីរពីជេីងទៅត្បូង បោះពួយក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យវៀចអស់១កង់ ចំណែករថយន្តដាច់កាឡេកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច ។
​    ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់ ៕ ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖