ព័ត៌មានទាន់ហេតុការណ៍៖

មូលហេតុខ្លះត្រូវបានទម្លាយរឿងឪពុកបង្កើត ឱក សុគន្ធកញ លើកឡើងថា”កូនមិនស្គាល់ឪ”

ចែករំលែក៖

   ភ្នំពេញ៖ ទើបនឹងមានការភ្ញាក់ផ្អើលអំពីរឿងឪពុកបង្កើត ឱក សុគន្ធកញ្ញា ពោលពាក្យ​ថាកូនស្រីមិនស្គាល់ឪពុក ស្រាប់តែតារាចម្រៀង ឱក សុគន្ធកញ្ញា​បានចេញមុខបញ្ជាក់​តបទៅនឹងការបញ្ចេញសារដ៏ក្តៅគគុកមួយនេះ។ នាងបានលើកឡើងជាចម្ងល់មិនយល់អំពី​មូល​ហេតុ​នៅពីក្រោយការបញ្ចេញសារដ៏រសើបមួយនេះ។

​ប៉ុន្មានថ្ងៃមុននេះឪពុកតារាចម្រៀង ឱក សុគន្ធកញ្ញា គឺលោក ឱក បូនី បានពោលពាក្យ​យ៉ាងកម្សត់ និងបង្កប់ដោយអត្ថន័យចាក់ដោតថា”ទោះជាកូនមិនស្គាល់ឪក៏ឪនៅតែចាំឈ្មោះ​កូនដែរព្រោះឪអ្នកដាក់អោយ”។សារនេះត្រូវបានបង្ហោះរយៈពេល៣ថ្ងៃមកហើយភ្ជាប់ដោយរូបថតអនុស្សាវរីយ៍រួមជាមួយកូនស្រី៣សន្លឹក ប៉ុន្តែទើបនឹងមានការចាប់អារម្មណ៍ ហើយមាន​ពាក្យចេញជាសំណួរជាច្រើនចំពោះសំណេរមួយនេះ ហើយថាមូលហេតុអ្វីបានជាតារា​ចម្រៀង​ល្បីឈ្មោះឱក សុគន្ធកញ្ញា ហាក់មិនសូវខ្វាយខ្វល់នឹងឪពុកបង្កើត។ ក្រោយភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងពីមហាជនអ្នកនាង ឱក សុគន្ធកញ្ញា បានថ្លែងប្រាប់អ្នក​សារព័ត៌មាន​យ៉ាង​ខ្លីថា៖ «នាងពិតជាមិនបានដឹងអ្វីទាំងអស់ និងមិនយល់ពីអ្វីដែលបានកើតឡើង​នាពេលនេះ ហើយបើគាត់ បង្ហោះសារ​នេះមែន នាងចង់ឲ្យទៅសួរលោកឪពុកវិញថា​ ហេតុអ្វីនៅសុខៗ បង្ហោះពាក្យនេះ​ឡើង»។ អ្នកជិតដិតដែលបានដឹងរឿងនេះបាន​លើកឡើងថា ស្ថានភាពទំនាក់ទំនងរវាងនាង និងឪពុកកាន់តែឆ្ងាយ និងល្អក់កករក្រោយ​ពីការបង្ហោះសារដ៏ចាក់ដោតមួយឃ្លានេះ។ ប្រភពថា ឪពុករបស់នាងជាតន្ត្រីករម្នាក់ដែរនោះ​នៅ​មិនទាន់បានលុបសារនោះចេញនៅឡើយ ខណៈដែលឪពុកនាងក៏ទទួលរងការរិះគន់​ច្រើន​ពីសំណាក់​មហាជន និងសាច់ញាតិ ថាលោកបានត្រឹមតែបង្កើតកូនស្រី ប៉ុន្តែមិនបាន​បំពេញតួនាទីជាឪពុកគ្រប់ជ្រុងជ្រោយដែលជាហេតុនាំឲ្យមានគម្លាតមនោសញ្ចេតនាមួយនេះកាន់តែខ្លាំង។ ទោះជាយ៉ាងណាកន្លងទៅតារាចម្រៀងឱក សុគន្ធកញ្ញា ក៏ធ្លាប់ទម្លាយសារ​ខ្លីបង្កប់ដោយអត្ថន័យជ្រៅក្នុងថ្ងៃទិវានៃគុណម្តាយដោយលើកសរសើរពីវីរភាពរបស់ម្ដាយដែលតស៊ូចិញ្ចឹមបីបាច់កូនស្រី ហើយក្នុងនាមនាងជាកូនច្បងក្នុងគ្រួសារត្រូវដើរតួនាទីជាបងស្រី​ដែលត្រូវរ៉ាប់រងមើលថែនិងរកប្រាក់ដើម្បីចិញ្ចឹមប្អូនៗដែរ។

​គួរបញ្ជាក់ដែរថា​កាលពីថ្មីៗនេះលោក ឱក បូនី ជា ឪពុកបានពោលពាក្យយ៉ាង​កម្សត់បែបនេះគឺនៅចំថ្ងៃទិវា”លោកឪពុក”ឬ “Father Day” ដោយការទន្តឹងមិនបាន​ឃើញកូន​ស្រីជាទីស្រលាញ់ផ្ញើសារសួរសុខទុក្ខ ឬបង្ហោះសារជូនពរ ដូចសិល្បករ និងអ្នកលេងបណ្តាញ​សង្គមជាច្រើននោះ៕ ដោយ ៖វឌ្ឍនា

​


ចែករំលែក៖