ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់សម្លាប់មនុស្សជាង១០០នាក់នៅឥណ្ឌា

ចែករំលែក៖

យ៉ាងហោចណាស់មានមនុស្ស ៨៣នាក់ស្លាប់ដោយសារត្រូវរន្ទះបាញ់នៅរដ្ឋ Biharភាគខាងត្បូងប្រទេសឥណ្ឌាកាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០។ ចំណែករដ្ឋ Uttar Pradesh ក៏មានមនុស្ស២៤នាក់ស្លាប់ ដោយសារត្រូវរន្ទះបាញ់ផងដែរ។
មន្ទីរគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋ Bihar បានឲ្យដឹងថា គ្រាន់តែនៅក្នុងស្រុក Gopalganj មានមនុស្ស១៣នាក់ស្លាប់។ លោក Sandeep Kumar មន្ត្រីគ្រប់គ្រង គ្រោះមហន្តរាយរដ្ឋ Bihar បានឲ្យដឹងថា «គ្រាន់តែក្នុងរយៈពេល១ថ្ងៃគឺ មានមនុស្សជាច្រើនស្លាប់ដោយសាររន្ទះបាញ់។មន្ត្រីក្នុងតំបន់ក៏បានជួយដល់គ្រួសារជនរងគ្រោះស្លាប់ដោយសាររន្ទះបាញ់នេះដែរ»។
តាមបណ្តាញសង្គម Twitter នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី Narendra Modi បានបញ្ជាក់ថា លោកទទួលបានព័ត៌មានស្តីពីគ្រោះធម្មជាតិខាងលើ ហើយមន្ត្រីរដ្ឋាភិបាលត្រូវតែចូលរួមជាមួយពលរដ្ឋជួយដល់អ្នករងគ្រោះ។នាយករដ្ឋមន្ត្រីឥណ្ឌាបានបញ្ជាក់ថា «ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ»។
នៅក្នុងខែឧសភា និងខែមិថុនា ជាពេលវេលាដែលមានភ្លៀងផ្គរសម្លាប់មនុស្សជាច្រើនក្នុងមួយឆ្នាំៗ។ តាមតួលេខជាផ្លូវការ កាលពីឆ្នាំ២០១៧ មានមនុស្សស្លាប់២.៨៨៥នាក់ដោយរន្ទះបាញ់, ឆ្នាំ២០១៩ មាន២៣៥៧នាក់ ចំណែកឆ្នាំ២០១៩ មិនទាន់មានរបាយការណ៍។
វិស័យសេដ្ឋកិច្ច របស់ឥណ្ឌាអាស្រ័យភាគច្រើនទៅលើវិស័យកសិកម្ម ហើយពេលវេលាសំខាន់គឺនៅខែមិថុនា និងខែកញ្ញា ដែលជាពេលវេលាមានភ្លៀងច្រើនជាងគេប្រចាំឆ្នាំ។ប្រព័ន្ធធារាសាស្ត្រមិនសូវសម្បូរបែបនៅក្នុងប្រទេសឥណ្ឌានោះឡើយ ហើយប្រជាពលរដ្ឋពឹងផ្អែកទៅលើទឹកភ្លៀងតែប៉ុណ្ណោះ៕


ចែករំលែក៖